សំដីមាស! ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានប្រសាសន៍ថា យកលុយ​មកសាងសង់​ទំនប់​ទឹក​មាន​ផលប្រយោជន៍​ជាង​ យកលុយទៅទិញ RR​ ស៊េរីថ្មី​ ព្រោះថា…

បើយោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានប្រសាសន៍ថា នៅរដូវ​រំហើយ​ឆ្នាំ​២០១៩ដោយមាន​ការព្រួយបារម្ភ​ខ្លាច​មានគ្រោះ​រាំងស្ងួត​ មិន​ប្រក្រតី​ណាមួយ​អាចនិង​កេីតឡេី​ងជាយថាហេតុ​ ខ្ញុំបាន​​ផ្តួចផ្តើម​គំនិត​វាស់វែង​កំណត់​យកផ្ទៃដី​ប្រមាណជា​ជាង​៥០ហិកតា​ ដែលមានទីតាំង​ស្ថិតនៅ​ចុងខាងលិច​ភ្នំបូកគោ​ភូមិ​អន្លង់​ក្រពើ​ ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ​យកមក​សាងសង់​ទំនប់ទឹក​ចំនួន​២កន្លែង​ គឺ​ទំនប់​ទឹកម៉ុង​ ឫទ្ធី​ទី១​ប្រវែង​ 428mកំពស់​ 12m​ ខ្នងលេីជា​មធ្យម​12mប្រេីប្រាស់​អាចម៍​​ដីអស់​ចំនួន​ 122.000m3 អាចស្តុប​ទឹកបាន​ជាមធ្យម​​250.000ម៉ែត្រ​គូប​ ​ចំណាយ​ថវិការ​អស់ចំនួន​350.000.00USD ។

ទំនប់​ទឹកម៉ុង​ ឫទ្ធី​ទី២​ប្រវែង​1.736mកំពស់​11m ខ្នងលេីជា​មធ្យម​6mទៅ10mដែល​អាចស្តុប​ទឹកបាន​ជាមធ្យម​1.250.000​ម៉ែត្រ​គូប​ ​ចំណាយ​ថវិការ​អស់ចំនួន​ 850.000.00USD បញ្ចប់​ការងារ​សាងសង់​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២០​ ។

ទំនប់ទឹក​ទាំងពីរនេះ​អាចស្តុប​ទឹកបាន​ប្រមាណជា​1.500.000m3​ការចំណាយ​ថវិការអស់ចំនួន USD1.172.020,00​ បេី​ព្រៀប​ធៀប​ទៅនិង​រថយន្ត​រ៉ូសរ៉យ​ RR​ សារីថ្មី​ទំនេីប​ឥឡូវ​មានគេប្រាប់​ខ្ញុំ​ថាតម្លៃ​រហូត​ទៅដល់​ 1.500.000.00ដុល្លារ​ឯណោះ​ ចំពោះ​គំនិត​របស់​ខ្ញុំ​គឹតថា​យកលុយ​មកសាងសង់​ទំនប់​ទឹក​មាន​ផលប្រយោជន៍​ជាង​ មិនតែ​ប៉ុណ្ណោះ​វាជា​កេរ្តិ៍​មរតក​ដ៏មាន​តម្លៃ​បំផុត​ សម្រាប់​បំរេីសេចក្តី​ត្រូវការទឹក​របស់​ប្រជាជន​នាពេល​បច្ចុប្បន្ន​ ក៏ដូចជា​តំណរតទៅ​អនាគត​កូនចៅ​ជាច្រើន​ជំនាន់​តទៅ​ ។

Related posts

Leave a Comment