អតីតតារាសម្តែងលោក ស៊ុក សុភា ផ្តាំទៅបងប្អូនកុំធ្វេសប្រហែសចំពោះ កូវីដ ១៩ ឲ្យសោះ ព្រោះថាត្រឹមពាក់កណ្តាលថ្ងៃ នៅប្រទេសអូស្រ្តាលី មានចំនួនអ្នកឆ្លងរហូតដល់ទៅ…

ភ្នំពេញ៖ អតីតតារាសម្តែងដ៏មានប្រជាប្រិយភាព លោក ស៊ុក សុភា ដែលបានទៅរស់នៅប្រទេសអូស្ត្រាលី ជាមួយក្រុមគ្រួសារយ៉ាងសុខសប្បាយ និងមានសុភមង្គល ។​ នាពេលបច្ចុប្បន្ន​ វីរុសកូវីដ ១៩ បានវា យលុកគ្រប់ប្រទេស ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ហាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា “COVID-19​ ប្រទេសអូស្ត្រាលី​ ពាក់កណ្ដាលថ្ងៃ​ ឆ្លង​ 400នាក់ជាងបាត់ទៀតហេីយ មិនដឹងពេលណាវាឈប់ឆ្លងទេលោកអេីយ​ អោយតែយ៉ាងៗនេះ​ ចប់ហេីយជាតិនេះ ចេញក្រៅក៏មិនបានទៀត​ ក្នុងមួយថ្ងៃចេញបានតែម្ដង​ ចេញក្រៅបានតែម្នាក់ ហេីយបានតែមួយម៉ោង ចេញបានលុះត្រាមានលិខិតស្នាមត្រឹមត្រូវជាពិសេសបេីកឡានឬដេីរបានត្រឹមតែចំងាយ​ 5គីឡូម៉ែតទៀត តានតឹងប៉ុន្នឹងហេីយនៅតែឆ្លងទៀតលោកព្រះ។

ជូនពរខ្លួនឯងនឹងក្រុមគ្រួសារចៀសឆ្ងាយពី​ COVID-19 នឹងជូនពរបងប្អូនមិត្តៗជាងឆ្ងាយដូចគ្នា​ ព្រមមានសុខភាពល្អបរិបូរណ៌គ្រប់ក្រុមគ្រួសារ។

Related posts

Leave a Comment