ទឹកចិត្តកូនប្រុសពិតៗ! តាមពិតបងប្អូនទាំង ៣ មានបងស្រី ២ នាក់ទៀត តែមិនចង់ឱ្យបងស្រី….

បងប្អូន ៣ នាក់ មិនចេះអក្សរដូចគ្នា ផ្សងព្រេងមកភ្នំពេញ ដើម្បីរកការងារធ្វើរកប្រាក់ជូនម្ដាយ កំពុងតែធ្វើឱ្យមហាជនស្រក់ទឹកភ្នែកខ្លោចចិត្ត តែអ្វីដែលកាន់តែរំជួលចិត្ត ក្រៅពីហេតុផលនេះ ពួកគេស៊ូឃ្លាតឆ្ងាយពីផ្ទះសម្បែង ដោយពឹងលើកម្លាំងកាយសុទ្ធ ដើម្បីរកប្រាក់ ព្រោះមានបងស្រី ២ នាក់ទៀតនៅឯស្រុក ហើយមិនចង់ឱ្យបងស្រីជាភេទទន់ខ្សោយចាកចេញមករស់នៅឆ្ងាយឡើយ ។ ហេតុនេះទើបពួកគេបបួលគ្នា ចេញពីស្រុកដោយមានតែ ៤ ម៉ឺនជាប់ខ្លួនប៉ុណ្ណោះ ។ នេះបើតាមប្អូនប្រុស ឃឿ អាយុ ១៦ឆ្នាំ ជាបងគេក្នុងចំណោមបងប្អូនទាំង ៣ បានប្រាប់មកកាន់ «ប្រជាប្រិយ» ។

ចំណែកឯប្អូនៗ ២ នាក់ទៀតមានឈ្មោះ ម៉ី អាយុ ១៤ ឆ្នាំ និង ឈ្មោះ នេត អាយុ ១៣ ឆ្នាំ ។ បច្ចុប្បន្នបងប្អូនទាំង ៣ នាក់នេះ កំពុងធ្វើកម្មករសំណង់នៅផ្សារសាំងហាន់ ដោយមួយថ្ងៃទទួលបានប្រាក់កម្រៃ ២ ម៉ឺនរៀល ។ ក្មេងប្រុសទាំង ៣ រូបនេះ មិនធ្លាប់បានចូលសិក្សាតាំងពីថ្នាក់ទីមួយ ដោយសារគ្រួសារមានជីវភាពក្រលំបាក គ្មានលទ្ធភាពឱ្យចូលរៀន ។ យ៉ាងណាពួកគេប្រាប់ថា ប្រសិនបើមានឱកាស ចង់ចូលសាលារៀនដូចក្មេងដទៃទៀតដែរ ។ ដោយសារគ្មានចំណេះដឹង មិនចេះអក្សរ បងប្អូនទាំង ៣ នាក់ ដែលមានស្រុកកំណើតមកពីខេត្តក្រចេះ ត្រូវធ្វើការសំណង់ក្រោមកំដៅថ្ងៃក្ដៅហែង កន្លែងស្នាក់តូចចង្អៀតត្រូវគេងជាមួយកម្មករ ៣ នាក់ផ្សេងទៀត រីឯសំលៀកបំពាក់ មានតែពីរបីកំផ្លេជាប់ខ្លួនប៉ុណ្ណោះ ៕ប្រសិនបើសប្បុរសជនមានបំណងចង់ជួយពួកគាត់អាចទាក់ទងទៅកាន់លេខអ្នករួមបន្ទប់ ៖ 088 458 66 98

Related posts

Leave a Comment