រំភើបជំនួស! តារាចំរៀងឈិន ម៉ា​និច្ច ទទួល​បាន​ឱកាស​បកស្រាយ​ចម្រៀង​ជូន​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

ភ្នំពេញ​ ៖​ ក្រោយពី​ទទួល​បាន​ឱកាស​​លើក​ទី១ ​បកស្រាយ​ចម្រៀង​​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន និង​សម្ដេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួចមក តារា​ចម្រៀង​ជ្រកកោន​ក្រោម​ដំបូល​ផលិតកម្ម​រស្មី​ហង្ស​មាស​ កញ្ញា​ឈិន ម៉ា​និច្ច បាន​សម្ដែង​នូវ​មោទនភាព​របស់ខ្លួន​ចំពោះ​ឱកាស​ដ៏​កម្រ​មួយ​នេះ។

ម្ចាស់​ពានរង្វាន់​Cambodian Idol រដូវ​កាល​ទី​២​រូបនេះ បាន​បង្ហោះ​សារ​សម្ដែង​អារម្មណ៍​បែបនេះ​ថា «​ក្នុងនាម​ខ្ញុំ​ជា​កូន​អ្នក​កសិករ​មួយរូប ដែលមាន​ឈ្មោះ​ជា​អ្នកចំរៀង​ក្នុង ផលិតកម្ម រស្មី​ហង្ស​មាស ជាឱ​កាស​ទីមួយ​ដែល​នាង​ខ្ញុំ​បាន បកស្រាយ​បទ​ចម្រៀង​ជូន សម្តេច ពុក សម្តេចម៉ែ​ដោយផ្ទាល់​កូន​សូម​បួងសួង អោយ​សម្តេច ពុក ក្នុង​ថ្ងៃ​ចំរើន​ព្រះជន្ម មាន​សុខ​ភាពល្អ ជោគជ័យ​គ្រប់​ភា​រកិច្ច និង​អាយុ​វែង​​អរគុណ​សន្តិភាព​»​។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​ម្សិលមិញ​នេះ ជា​ថ្ងៃ​ខួបកំណើត​ពិត​រប​ស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុង​យប់​ថ្ងៃ​ដដែល​នោះ អ្នកសិល្បៈ​ជាច្រើន​ បានបង្ហាញ​វត្តមាន​ច្រៀង​ជូន​សម្ដេច​សណ្ដាប់​ដោយ​ផ្ទាល់ ក្នុងនោះ​ក៏មាន​តារា​ចម្រៀង​ឈិន ម៉ា​និច្ច​ផងដែរ​។​

តាមរយៈ​នេះ អ្នកគាំទ្រ​ជាច្រើន​របស់​តារាចម្រៀង​ឈិន ម៉ា​និច្ច បាន​ចូលរួម​អបអរសាទរ​ចំពោះ​ឱកាស​ដ៏​កម្រ​របស់​នាង​នេះ ក្នុង​នោះ​អ្នកខ្លះ​ក៏បាន​ធ្វើការ​សរសើរ​ពី​ភាពស្រស់ស្អាត​របស់​ម៉ា​និច្ច ក្នុងការ​តុបតែង​ខ្លួន​បែប​បុរាណ​នេះ​ផងដែរ​។

Related posts

Leave a Comment