សាធុ សាធុ សាធុ ! អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ បានសម្ពោធ អាស្រមធំមួយថ្វាយលោកយាយម៉ៅ…

លោកយាយម៉ៅ ដែលត្រូវបានមហាជន ក៏ដូចជាពុទ្ធបរិស័ទ្ធ ជាច្រើនលោកតែង ចូលគោរពបូជា និងមានជំនឿថា ជាទេវតា ស័ក្តិសិទ្ធ តាមថែរក្សាកូនចៅ ។ អ្នកដំណើរដែល ធ្វើ ដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ តែងតែឈប់នៅមុខអាស្រមលោកយាយម៉ៅ នៅតាមបណ្តោយផ្លូវនោះ ដើម្បីធ្វើសក្ការៈ បូជា ដើម្បីសុំឲ្យការធ្វើដំណើរបានសុខសប្បាយតាមផ្លូវ។

ដូចគ្នានោះផងដែរ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង ព្រមទាំងក្រុមគ្រួសារ តែងតែធ្វើដំណើរឆ្លងកាត់ ផ្លូវលោកយាយម៉ៅ មិនដែលខាននោះ លោកទាំងពីរក៏បានចូលបន់ស្រន់ សូមសេចក្តី និង មានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ។

លោកជំទាវឧកញ៉ា គៀន ស្រីនាង ដែលជាមានស្រុកកំណើតនៅខេត្តព្រះសីហនុ ស្រាប់។ គ្រប់ពេលដែលលោកជំទាវ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ គឺលោកជំទាវ តែងតែចូលបុណ្យស្រន់ សូមសេចក្តីសុខ សូមសុខសប្បាយ គ្រប់ពេលធ្វើដំណើរតាមផ្លូវ សូមឲ្យបរវាស ចៀស ចេញ ឆ្ងាយ អន្តរាយ ខ្ចាត់ខ្ចាយ អស់ គ្មាន សល់ សត្រូវមកពីមុខសូមឲ្យរលាយបាត់សាបសូន្យ។

ដោយការដឹងគុណ បំណាច់ ចំពោះលោកយាយម៉ៅ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង ក៏បានសាងសងអាស្រមថ្មី ជូនលោកយាយម៉ៅ ដែលតែងតែតាមថែរក្សាកូនចៅ ឲ្យមានសុខសុវត្ថិភាព កន្លងមក និងតរៀងទៅ។ យ៉ាងណាមិញក៏មានពុទ្ធបរិស័ទ្ធ ជាច្រើនបានសម្តែងការត្រេកអរ និងថ្លែង អំណរគុណចំពោះ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង ដែលបានសាងសង អាស្រមថ្មីជូនលោកយាយម៉ៅ ៕

Related posts

Leave a Comment