ប្រពៃណាស់! ឃើញសាលាអនុវិទ្យាល័យអង្គអណ្ដែត មិនមានកន្លែងលាងដៃ អ្នកនាង ទ្រី ដាណា មិនគិតយូរ ក៏សម្រេចចិត្តធ្វើរឿងមួយភ្លែត…

អ្នកនាង ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងមាស ដ៏ធំនៅប្រទេសកម្ពុជា ហើយក៏ជាបុគ្គលម្នាក់ ដែលបានធ្វើរឿងមនុស្សធម៏ជាច្រើន ចែកជូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ឲ្យចេះចែករំលែកអំពើល្អ នៅក្នុងសង្គម ព្រោះការចែករំលែកអំពើល្អ គឺជាមួយដែលលពួកយើងត្រូវតែធ្វើ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ទ្រី ដាណា បានសម្រេចចិត្តធ្វើរឿងមួយទៀតហើយ ដោយចំណាយថវិការដើម្បីជួយដល់ធ្វើកន្លែង លាងដៃឲ្យប្អូនៗ សិស្សានុសិស្សបានលាងដៃ ការពារវីរុសកូវីដ។

អ្នកនាងបានរៀបរាប់ថា “ដោយសារឃើញថានៅសាលាអនុវិទ្យាល័យអង្គអណ្ដែត ក្នុងស្រុកជុំគិរី ខេត្តកំពត ខ្វះខាតកន្លែងលាងសម្អាតដៃសម្រាប់សិស្ស នាងខ្ញុំបានសម្រេចចិត្តជួយសាងសង់កន្លែងលាងដៃ និងដាក់ស៊ីទែនទឹកចំណុះ 2000លីត្រជូន ។

ក្នុងសម័យកូវីដ១៩ នេះ ប្អូនៗ ត្រូវរក្សាអនាម័យជាប្រចាំ លាងសម្អាតដៃជាមួយសាប៊ូជានិច្ច នៅពេលចូលរៀនវិញ។ នាងខ្ញុំក៏សូមអរគុណដល់លោកនាយក និងអាជ្ញាធរដែលជួយសម្រួលមើលការខុសត្រូវលើការសាងសង់ផងដែរ ហើយសង្ឃឹមថាចេញជារូបរាងឆាប់ៗនេះ “។

Related posts

Leave a Comment