សូមចូលរួមរំលែកទុក្ខផង ! ខេម បង្ហោះសារទាំងក្រៀមក្រំ ថា ម្តាយមីងខ្ញុំផុតហើយ

ភ្នំពេញ៖ ជារឿងមួយដែលគួរឲ្យសោកស្តាយបំផុត ដែលមនុស្សនៅក្នុងគ្រួសារ ឬ សាច់ញាតិ ត្រូវបាត់បង់ទៅ គ្មានថ្ងៃត្រឡប់វិញ ធ្វើឲ្យមនុស្សនៅក្នុងរង្វង់គ្រួសារ សោកសង្រែង ។ យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងសំនៀងស្អក លោក ខេម បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ទាំងទុក្ខក្រៀមក្រំ និងសោកស្តាយបំផុត ដោយបាត់បង់ម្តាយមីង ជាទីស្រលាញ់ទៅគ្មានថ្ងៃវិលមកវិញ។

ដំណឹងដ៏ក្រៀមក្រំមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ ពិតជាក្រៀមក្រំខ្លាំងណាស់ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានរៀបរាប់ទាំងក្រៀមក្រំថា “ម្តាយមីងខ្ញុំគាត់ផុតហើយ”។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន ក៏ដូចជា ហ្វេនៗរបស់លោក បានបង្ហាញអារម្មណ៍សោកស្តាយ និងចំពោះការបាត់បង់មួយនេះ ។ ជាមួយគ្នានោះផងដែរ សារព័ត៏មានខ្មែរញ៉ូវ ក៏ចូលរួមរំលែកទុក្ខ និងសោកស្តាយបំផុតចំពោះការបាត់បង់ម្តាយមីងរបស់លោកផងដែរ៕

Related posts

Leave a Comment