ព្រឹកនេះ លោកបង ដេវីត និមន្តបិណ្ឌបាត ហើយ មានញាតិញោមចាំប្រគេន មើលទៅជ្រះថ្លាណាស់ ដល់ថ្នាក់ អ្នកគាំទ្រឃើញហើយ បង្ហាញអារម្មណ៍ថា…

អ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ពិតជាជ្រាបច្បាស់ហើយមើលទៅ កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនៅសុខៗ ស្រាប់តែឃើញ តារាចម្រៀងដ៏ល្បី គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង ។

ដើម្បីឲ្យអស់សង្ស័យ លោកបង ជីដេវិត ក៏បានចេញមុខ បញ្ជាក់ពីមូលហេតុ ដែលលោកបងសម្រេចចិត្តធ្វើបែបនេះ លោកបង បានបញ្ជាក់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគំាំទ្រ ភាគច្រើន ក៏ដូចជាឪពុកម្តាយរបស់លោកបង បង្ហាញក្តីរំភើបចិត្តជាខ្លាំង នូវការសម្រេចចិត្តដ៏ប្រពៃមួយនេះ ។ ក្រោយៗមក គេក៏បានឃើញ ញាតិញោម ជាច្រើន បាននាំយក ទេយ្យទាន មក ប្រគេន ដល់ លោកប្អូន ជីដេវីត ប្រកបដោយចិត្តជ្រះថ្លា និងរីករាយគ្រប់ៗគ្នា។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Sovanoudom Dim រូបភាព២សន្លឹកបង្ហាញពីសកម្មភាពលោកបង ដេវី និងព្រះសង្ឃ៣អង្គទៀត និមន្តបិណ្ឌបាត នៅព្រឹកនេះហើយ។ ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា ៖ “លោកបងនិមន្តបិណ្ឌបាត”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូល comment ថា ៖ នឹកលោកបងណាស់, នឹកណាស់ អាយដល, ពិតជានឹក, កូនសិស្សលោកបងធាត់ជាងលោកបងទៀត ព្រមទំាងនៅមាន comment ជាច្រើនទៀត ក្រោយឃើញរូបភាព២សន្លឹកនេះ ៕

Related posts

Leave a Comment