មហាជនទូទៅពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ Love Riya បានរៀបការជាមួយ លោក ហេន ឌ្រី ហើយអ្នកទំាងពីរក៏ទទួលបាន កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ផងដែរ។
ក្រោយមក ដោយសារតែការរស់នៅជាមួយគ្នាមិនចុះសម្រុង Riya និងស្វាមីក៏បានសម្រេចចិត្តចែកផ្លូវគ្នា។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ស្ត្រីលក់ឡេដ៏ស្រស់ស្អាតនេះ នៅតែមានភាពរឹងមំា និងតស៊ូ ខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រីដ៏គួរឲ្យអាណិតម្នាក់នេះបានយ៉ាងល្អ ថែមទំាងមានគំរោងនឹងទិញផ្ទះវីឡាដ៏ធំមួយនៅពេលឆាប់ៗខាងមុខនេះទៀត ដើម្បី កូនទែនៗរបស់ខ្លួន។
ចំណែកកាលពីពេលថ្មីៗនេះ Love Riya បានធ្វើឲ្យអ្នកគាំទ្រខ្លួនភ្ញាក់ផ្អើលជាខ្លាំង ដោយបានបង្ហាញមុខបុរសសង្ហាម្នាក់ ហើយត្រូវបានគេស្គាល់ឈ្មោះថា សូនី (Sony) ខណៈពេលបុរសរូបនេះ កំពុងបីកូនស្រីរបស់ខ្លួន យ៉ាងស្និតស្នាលបំផុត ហាក់ដូចជាក្រុមគ្រួសារតែមួយ ក្នុងដំណើរកម្សាន្ត ទៅខេត្តកំពត។
នៅមិនទាន់អស់ទេ ក្រោយៗមកទៀត អ្នកទំាងពីរកាន់តែបង្ហាញភាពស្និតស្នាលជាមួយគ្នាកាន់តែខ្លាំង ថែមទំាងបានជិះឡាន និងដើរលេងជាមួយគ្នាញឹកញាប់ថែមទៀតផង ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាឃើញហើយ ក៏បានចូល comment ភ្លាមថា ៖
សមគ្នាមែនស្អាតណាស់, បងយ៉ា នៅមួយបងសូនី សប្បាយរហូត បងសូនី មើលថែបងយ៉ាអោយបានល្អផង បងយ៉ាមនុស្សស្រីដែលកម្ររកបានណាស់, សូមអោយស្រលាញ់គ្នាដល់ចាស់ណា ជាពិសេស ទែនៗ គាត់ត្រូវការភាពកក់ក្តៅពីប៉ា អ៊ីចឹងសូមអូនផ្តល់អោយគាត់អោយបានច្រើន ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលចង់ឲ្យ លោក សូនី និង Love Riya ចាប់ដៃគ្នាសាងអនាគតថ្មី សម្រាប់កូនស្រីម្នាក់នេះផងដែរ។
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ដ៏ផ្អែមល្ហែម និងស្និតស្នាល របស់អ្នកទំាងពីរខាងក្រោមនេះ ៖