ក្រោយដឹងរឿង ប្រពន្ធគំរា​មលែ​ងលះ បើប្តីហ៊ានចំណាយលុយទិញរថយន្ត Rolls-Royce ឲ្យនោះ ស្រាប់តែ អ្នកនាង ចន ច័ន្ទលក្ខិណា បន្ថែមប៉ុន្មានម៉ាត់យ៉ាងខ្លីថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកឈ្មោះ A Mouy A Mouy បានបង្ហោះរូបភាពពីរថយន្តទំនើប Rolls-Royce ខណៈពេលខ្លួនបានដឹងថា ស្វាមី នឹងទិញយកមក Surprsie ខ្លួន។ ភរិយារូបនេះ មិនបានសប្បាយចិត្តឡើយ ក្រោយដឹងរឿងនេះ ហើយថែមទំាងប្រាប់ស្វាមីចំៗប៉ុន្មានម៉ាត់ថា ៖

“ប្តីចង់ទិញ Rolls-Royce surprise អោយចៃដន្យមានអ្នកស៊ើបការណ៍អោយ តេទៅភ្លាម បើហ៊ានទិញលែងគ្នា ព្រោះក្តីសុខរបស់ខ្ញុំមិនមែនលើសំភារនិយមទេ ស្គាល់ខ្ញុំអោយច្បាស់ បើទិញដី ទិញផ្ទះ ប៉ុន្មានក៏មិនស្តាយដែរ សម្រាប់ខ្ញុំអាចថា ខ្ញុំសាច់កម្ម ខុសគេ ខុសឯងចូលចិត្តហត់ ចូលចិត្តរវល់ មិនចូលចិត្តលេងសំភារនិយម ឬមកពីខ្ញុំ មានមិនទាន់ដល់ទេដឹង បានមិនទាន់ចង់បានវា។

ចូលចិត្តសប្បាយ ចូលចិត្តជីវិតសាមញ្ញ នេះជាក្តីសុខពិតរបស់ខ្ញុំ គឺឃើញស្នាមញញឹមមនុស្សជំវិញខ្លួន គឺគ្រប់គ្រាន់។ អរគុណសម្រាប់ទឹកចិត្តប្តីសម្លាញ់ តែសុំមិនទទួល ទង្វើរបងចំពោះអូនរាល់ថ្ងៃ មានតំលៃជាង Rolls Royce មានក្តីសុខជាងមានRolls Royce 20គ្រឿងទៀតPu Mab”។

ក្រោយឃើញរឿងនេះភ្លាម ស្រាប់តែឃើញ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារមួយភ្លាម ដោយបន្ថែមថា ៖ “មេខ្ញុំ ថៅកែក្រុមហ៊ុនធំៗជាច្រើន LC Brand

ប្តីទិញឡាន Rolls-Royce កាដូអោយ ស្រាប់តែគំរាមលែងលះបើប្តីហ៊ានតែចំណាយលុយទិញឡាននោះអោយគាត់ មេអើយមេ ធ្វើដាក់ប្តីដល់ម្លឹង មើលទៅមានតែមេឯងទេ មានចរឹតបែបនេះ ? អត់ចេះអួត សម្ភារនិយម អួតតែឥវាន់ដឹកចូល និង ឥវាន់ដឹកចេញ រឿងធ្វើបុណ្យ និង រឿងជួយការងារសង្គម ក៏មិនបង្ហាញមុខទៀត

បើចរឹតវិញ គឺសែនដាក់ខ្លួន មិនចេះប្រកាន់ មិនវាយឬកជាមេ ជាថៅកែ
You are my idol
Love & respects A Mouy A Mouy”៕

Related posts

Leave a Comment