រំជួលចិត្ត ! លេចមុខតារាល្បីៗ ចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ ម្តាយ តារាសម្តែង ទឹម រដ្ឋា នៅថ្ងៃនេះ ក្នុងទឹកមុខដ៏ក្រៀមក្រំបំផុត

មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ នូវដំណឹងដ៏សោកសៅមួយ គឺ ម្តាយបង្កើត របស់ តារាសម្តែង ទឹម រដ្ឋា បានទទួលមរណភាព ដោយសារគាំងបេះដូង នៅវេលា ម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ។

ក្រោយទទួលបានដំណឹងនេះហើយ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មិត្តសិល្បៈរួមអាជីពជាមួយ តារាសម្តែងរូបនេះ រួមទំាងអ្នកគាំទ្ផងដែរ ដែលធ្វើឲ្យគ្រប់គ្នាសឹងតែមិនគួរឲ្យជឿង។ ក្នុងនោះ មានអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ ជាបន្តបន្ទាប់ ដល់ក្រុមគ្រួសារ កញ្ញា ទឹម រដ្ឋា។

ចំណែកនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ នេះ តារាសម្តែង ទឹម រដ្ឋា និងក្រុមគ្រួសារ បានរៀបចំពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ និង១០០ របស់ម្តាយរបស់ខ្លួន ដែលទើបទទួលមរណភាពថ្មីៗនេះហើយ ដោយកម្មវិធីបុណ្យនេះ ប្រារព្ធធ្វើនៅ បុរីដឹមេគង្គ រ៉ូយាល់ ដែលមានផ្ទះលេខ 34 ផ្លូវ 08 នៅលើផ្លូវជាតិ លេខ 6A រាជធានីភ្នំពេញ។

ក្នុងនោះគេក៏បានឃើញ តារាល្បីៗក៏មានវត្តមានក្នុងពិធីនេះផងដែរ ប្រកបដោយទឹកមុខដ៏ក្រៀមក្រំ និងស្រពោនគ្រប់ៗគ្នា។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីបុណ្យនេះទំាងអស់គ្នា ៖

Related posts

Leave a Comment