សែនអាសូរខ្លាំងណាស់ ស ព នារីខ្មែរដែលស្លា ប់ ក្នុងហេតុការណ៍បា ញ់ ប្រ ហា រ ក្នុង កាសុីណូមួយកន្លែង នៃប្រទេសថៃ គឺបានដឹកមិនដល់ប្រទេសខ្មែរវិញហើយ

ដូចដែរ ប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ គឺមានករណីបា ញ់ បោះមួយបានកើតឡើង ស្ថិតនៅក្នុងកាសុីណូ Rama 3 Soi 66 ក្នុងប្រទេសថៃ ដែលបណ្ដាលឲ្យមនុស្សចំនួន ៤នាក់ ស្លា ប់ បាត់បង់ជីវិត (ស្រ្ដី២នាក់ បុរស២នាក់) ក្នុងនោះក៏មានស្រ្ដីជាជនជាតិខ្មែរយើងម្នាក់ បានស្លា ប់ ក្នុងហេតុការណ៍ខាងលើនេះផងដែរ ដោយគាត់មានឈ្មោះ ម៉ៅ ស្រីពៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Seyha Sangtana ដែលគាត់ត្រូវជាស្វាមី នៃ ស ព រង គ្រោះ ធ្លាប់បានបង្ហោះសារមួយឃ្លាថា៖”បានគ្នា២ឆ្នាំ បែកគ្នាចង់២០០ដង មិនបែក តែពេលនេះបែកគ្នារហូតហើយ ពិតជាពិបាកទទួលយកណាស់ ស្រស់ៗពេកហើយប្រពន្ធខ្ញុំ លាចាកទាំងអាល័យ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់បន្ដទៀតថា៖”ទោះបីរស់នៅជាមួយគ្នារយៈពេលខ្លីតែអនុស្សាវរីយ៍រាប់អស់ មិនគួរណានាងចាកចោលខ្ញុំស្រស់ៗយ៉ាងនេះទេ ស្លា ប់ ទៅហើយ សូម្បីតែសាក ស ព យកធ្វើបុណ្យក៏ពិបាកយកដែរ គេទុកចោលនៅស្រុកគេទៀត ស្នាមញញឹមប្រពន្ធពេលនេះប្តីនឹងកូនលែងឃើញទៀតហើយ គឺលែងឃើញជារៀងរហូត មិនគួរណាប្រពន្ធអាយុខ្លីយ៉ាងនេះសោះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះដែរ ស ព ស្រ្ដីរងគ្រោះជាជនជាតិខ្មែរ ត្រូវបានស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានជួយសម្រួល ដើម្បីដឹក ស ព មកដល់ប្រទេសកម្ពុជាវិញហើយ ដោយ ស ព បានមកដល់ កាលពីវេលាម៉ោង ៧៖៣០យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នេះ។ ក្នុងនោះដែរ បុរសជាស្វាមី ក៏បានបង្ហោះសារមួយឃ្លាឱ្យដឹងថា៖”ស ព ប្រពន្ធខ្ញុំបានមកដល់ទឹកដីខ្មែរហើយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា មូលហេតុដំបូងដែលបណ្ដាលឲ្យមានការបា ញ់បោះបែបនេះ គឺមានមន្រ្ដីប៉ូលីសម្នាក់ បានទៅលេងល្បែងនៅក្នុងកាសុីណូខាងលើ ក្រោយមកក៏បានឈ្លោះប្រកែកគ្នាជាមួយនឹងអ្នកលេងផ្សេងម្នាក់ទៀត រហូតដល់មានការបា ញ់រះ បណ្ដាលឲ្យមានមនុស្សស្លា ប់ បែបនេះតែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញប្រទេសថៃ កំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកជនបង្ក មកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment