ស្គាល់គាត់អត់បងប្អូន? ទីបំផុត លោក អ៊ឹម ជីវ៉ា បានជួប តារាTikTok កាកា ហើយ នៅខេត្តកំពត ថែមទំាងប្រាប់រឿងមួយឲ្យដឹងថា…

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គម TikTok ភាគច្រើន​ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ចំពោះស្ត្រីម្នាក់ឈ្មោះ កាកា។ មកទល់ពេលនេះ មហាជនជាច្រើនកំពុងចាប់អារម្មណ៍ជាខ្លាំងចំពោះរូបគាត់ មានអ្នកខ្លះចូលចិត្ត និងអ្នកខ្លះទៀតមិនចូលចិត្ត។

ទោះជាយ៉ាងណាក្តី ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ លោក អ៊ឹម ជីវ៉ា បានជួបតារា TikTok កាកា ម្នាក់នេះហើយ ព្រមទំាងបានជូនថវិកាមួយចំនួនថែមទៀត។ ក្នុងនោះ លោក អ៊ឹម ជីវ៉ា បានប្រាប់បន្ថែមថា ៖

“ថ្ងៃនេះ មកថតនៅខេត្តកំពត បានជួបជាមួយ ប្អូនស្រីកាកា អ្នកលេងតិចតុក ពេលឃើញគាត់នៅខាងក្រៅ បានដឹងថា អាណិតគាត់ណាស់ ឆាកជីវិតមនុស្សមិនដូចគ្នាទេ ខ្ញុំបាទជូនថវិការផ្ទាល់ខ្លួនដល់គាត់បន្តិចបន្តួចជួយដោះស្រាយជីវភាពគាត់ ។ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។

ក្រោយឃើញបែបនេះ ប្រិយមិត្តមួយចំនួន បានចូល comment ថា ៖ ទឹកចិត្តបងល្អប្រពៃណាស់ បងប្រុស, ត្រូវហើយបងអាណិតគាត់ណាស់, ធ្វើល្អបានល្អ ជួបតែមនុស្សល្អ ជូនពរក្មួយ ព្រមទំាងនៅមាន comment ជាច្រើនទៀត បង្ហាញពីក្តីអាណិតតារា TikTok រូបនេះ៕

Related posts

Leave a Comment