ថមមី ចង់ឡើងជាតិស្ករក្រោយ សួស វីហ្សា ថាខ្លួនសំណាងបានប្ដីជាមនុស្សស្មោះត្រង់

រាជធានីភ្នំពេញ៖ ជាការពិតណាស់មនុស្សស្រីគ្រប់រូបរមែងប្រាថ្នាចង់មានជីវិតគូដែលពោរពេញដោយក្ដីសុខ និងសុភមង្គល តែគ្រប់យ៉ាងមិនអាចទទួលបានដូចគ្នាទាំងអស់ឡើយ ខណៈនារីខ្លះមានគូអនាគត ឬស្វាមីជាអ្នកមានទ្រព្យសម្បតិ្តកិត្តិយស កេរ្តិ៍ឈ្មោះក្នុងសង្គម ប៉ុន្តែបែរជារស់នៅជាមួយទឹកភ្នែក និងទុក្ខព្រួយ ដោយសារតែស្វាមីជាមនុស្ស កុហកបោកប្រាស់លួចលាក់គ្មានភាពស្មោះត្រង់ជូនភរិយាជាហេតុធ្វើឲ្យជីវិតគូតែងមានភាពរកាំរកូសច្រើនជាងសុភមង្គល។

ដោយសារតថភាពសង្គមសព្វថ្ងៃបានបង្ហាញឲ្យឃើញកាន់តែច្បាស់ៗពីជីវិតគូស្វាមីភរិយាប្រៀបដូចចានក្នុងរាវនោះ ស្រាប់តែតារាចម្រៀងស្រីកំពុងពពោះកូនដំបូងអ្នកនាង សួស វីហ្សា បានចេញសារដ៏មានអត្ថន័យរៀបរាប់ពីបំណងប្រាថ្នានារីគ្រប់រូបថា៖ «ស្រី្តដែលមានសំណាងមិនមែនបានប្តីអ្នកមាននោះទេ តែជាស្រ្តីដែលបានប្តីជាមនុស្សស្មោះត្រង់ ហើយតែងតែបារម្ភស្រលាញ់អាណិតគិតពីនាង នឹងផ្តល់សុភមង្គលឲ្យនាងគ្រប់ពេលវេលានោះទើបជាសំណាងពិត» ។

ភ្លាមៗនោះគេក៏ឃើញស្វាមីរបស់អ្នកនាង គឺលោក ថមមី ក៏បានខមិនតបភរិយាយ៉ាងផ្អែមល្ហែមចង់លើសជាតិស្ករថា៖ «ជាតិនេះ ប្តីសំណាងណាស់ បានជួបអូន និងកូន បងស្រលាញ់អូន ណាស់ ទោះប្តីមិនមែនជាសេដ្ឋីក៏ប្តីសន្យាមិនអោយអូនកូនពិបាកដែរ I love my family’s»។ សំណេរដ៏មានអត្ថន័យនេះ បានឆក់យកការពេញចិត្តថ្លើមពីសំណាក់បងប្អូនស្រីៗជាច្រើន ដោយបញ្ជាក់តាមការខមិនថា ៖«មែនហើយបងបងនិយាយត្រូវណាស់»៕

Related posts

Leave a Comment