ជាការពិតណាស់ នៅលើពិភពលោកយើងនេះ មនុស្សគ្រប់រូប គឺអាចដឹងពីថ្ងៃដែលចាប់កំណើតរបស់ខ្លួន ប៉ុន្ដែមិនមានរណាម្នាក់ អាចដឹងពីថ្ងៃបញ្ចប់នៃជីវិត (ថ្ងៃស្លា ប់) របស់ខ្លួននោះឡើយ! គ្មានការជួបជុំឯណា មិនបែកគ្នានោះទេ ទាំងនេះហើយ គឺជាច្បាប់ នៃធម្មជាតិ ដែលបានកំណត់រួចរាល់ទៅហើយ។
ជាក់ស្ដែង យុវជនម្នាក់ ដែលជាមនុស្សល្អ ក្នុងសង្គម មានចរិកស្លូតបូត ឧស្សាហ៍ព្យាយាម និងតែងតែជួយការងារសង្គមជារឿយៗ ហើយមិនដែលធ្លាប់ធ្វើឱ្យក្រុមគ្រួសារលំបាកចិត្ដ ចំពោះប្អូនម្ដងណាឡើយ ប៉ុន្ដែបែរជាត្រូវជួបរឿងអភ័ព្វ ព្រោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតរបស់គាត់ទៅ យ៉ាងលឿនរហ័ស ស្ទើរតែមិនអាចទទួលយកបាននោះទេ ស្របក្នុងអំឡុងពេលនេះ ប្រពន្ធរបស់គាត់កំពុងតែមានផ្ទៃពោះផងដែរ។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Khun Maa ត្រូវជាប្រភពជិតដិត នៃ ស ព បានបង្ហោះសារមួយឃ្លាថា៖”ទៅឱ្យបានសុខណាអាបងប្អូនកើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត វាលឿនពេកហើយ ស្ដាយណាស់ដែលអញទៅមិនទាន់ដង្ហើមចុងក្រោយហែង អាណិតប្រពន្ធនិងកូនមិនទាន់កើតរបស់ឯងណាស់ មិនដឹងជាគ្នាពិបាកចិត្តយ៉ាងណាទេ គ្មានអ្នកណាយល់អារម្មណ៍មួយហ្នឹងទេ”។
ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយរូបទៀត មានឈ្មោះ Sombath Emmily ក៏បានលើកឡើងដែរថា៖”ចែមានតែកម្រងផ្កានេះ ដើម្បីជូនដំណើរប្អូនទៅកាន់ឋានបារមសុខ អាណិតប្អូនណាស់ មិនគួរអាយុខ្លីយ៉ាងនេះទេ មនុស្សល្អរបស់ចែ ស្លូតបូតនឹងឧស្សាហ៍ព្យាយាម សេចក្តីល្អដែលប្អូនបានសាងនឹងនាំប្អូនទៅកាន់ទីឋានដែលល្អថ្លៃថ្លាសុខស្រួលឈប់លំបាកដូចជាតិនេះហើយ”។