អាសូរខ្លាំងណាស់! ម្ដាយយំស្ទើរខ្សោះខ្លួន ក្រោយទារកអាយុ ៦ខែយំគាំងទន់ខ្លួន​រហូតដល់បាត់បង់ជីវិតដោយសារតែ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ គ្រួសារមួយមានការសោកស្ដាយពន់ពេក ក្រោយបាត់បង់កូនប្រុសអាយុទើបបាន ៦ខែ ជាទីស្រលាញ់របស់ខ្លួន គ្មានថ្ងៃត្រឡប់ ព្រោះកំហុសពីការយំ ដែលយើងពីមុនមកកម្របានដឹងថា វាមានរឿងបែបនេះកើតឡើងឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង តាមរយៈគណនីហ្វេសប៊ុកស្ត្រីជាម្ដាយ មានឈ្មោះ Mii Oun Savet បានសរសេររៀបរាប់ទាំងក្ដីឈឺចាប់ ដែលត្រូវបាត់បង់កូនថា៖ «ថ្ងៃសៅរ៍ទី១ខែកុម្ភៈ អូនមកនៅមួយម៉ាក់ ថ្ងៃសៅរ៍ទី១ ខែសីហា អូនចាកចេញពីម៉ាក់ហើយកូនប្រុស ម៉ាក់ធ្វើចិត្តទទួលយកអត់បានទេ ត្រឡប់មកនៅមួយម៉ាក់វិញណាកូនប្រុស»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ តាមប្រភពពីស្ត្រីជាម្ដាយដដែលបានបញ្ជាក់ថា

មូលហេតុដែលនាំឲ្យកូនប្រុសខ្លួនស្លាប់ គឺដោយសារកូនយំគាំងខ្លាំងពេក ស្របពេលមានជំងឺបេះដូងចំហផងនោះ ទើបកើតមានរឿងអកុសលបែបនេះតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយឃើញរឿងរ៉ាវដ៏សោកសៅបែបនេះ មហាជនដែលជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានសម្ដែងក្តីសោកស្ដាយជាខ្លាំងចំពោះគ្រួសារនៃសពក្មេងប្រុស ហើយអ្នកខ្លះថែមទាំងបន់ស្រន់ ដើម្បីឲ្យក្មេងប្រុសឆាប់ទៅកើតនៅជាតិថ្មី ហើយជាតិថ្មីសូមកុំឲ្យអាយុខ្លីដូចជាតិនេះទៀត ព្រមទាំងឲ្យអ្នកម្ដាយខាងលើកាត់ចិត្តទៅ កូនទៅបានសុខហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ក៏មានគណនីហ្វេសប៊ុកមួយមានឈ្មោះ Sofika Muon ក៏បានចែករំលែកបទពិសោធន៍ខ្លះជុំវិញហេតុការណ៍ខាងលើនេះថា៖ «ក្មេងយំបានត្រឹមក្រោម ១៥នាទី ត្រូវតែលួងគាត់ ពេទ្យគេមិនឲ្យយំយូរទេ

គាត់អាចគាំងស្លាប់ហើយ មនុស្សចំនួននិយាយថា ស្រុកគេចិញ្ចឹមកូនទុកឲ្យគេងតែឯងវាជាកាពិត តែមិនមែនគេដាក់ចោលទេ គេមានកាមេរ៉ា និងកណ្ដឹងរោទ៍ឲ្យឳពុកម្ដាយដឹង។ ស្អប់ណាស់មនុស្សចាស់មួយចំនួនដែលយល់ថា ទុកឲ្យវាយំខ្លះទៅ វារីកសួតល្អ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯវិធីមួយចំនួនរបស់គ្រូពេទ្យនៅពេលកូនយំខ្លាំងគឺ ភាគច្រើនក្មេងដែលយំគាំង គឺអាយុ១ខួបឡើង វិធីសំខាន់បើកូនយំគាំងហើយ យើងត្រូវដាក់កូនឲ្យដេកចំហៀង ហើយរឹតខ្នងលួងតិចៗ គឺមានប្រសិទ្ធភាព ហើយហាមយករបស់ញាត់មាត់ក្មេង ដាក់ឲ្យក្មេងប៉ៅ ឬផឹកទឹកឡើយ ព្រោះវាអាចធ្វើឲ្យក្មេងរលាកផ្លូវដង្ហើមបាន ហើយប្រសិនបើកូនលោកអ្នកយំគាំងច្រើនដងក្នុងមួយថ្ងៃ អាចជាសញ្ញាមិនស្រួល ត្រូវនាំគេទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕ប្រភព៖ខ្មែរឃ្លូបល

Related posts

Leave a Comment