អុញនោះ! ក្រោយចោរលួចទូដែករួច Love Riya ត្រូវសម្ថតកិច្ចប្រមានចាត់វិធានការដោយាសារ…ហើយពេលនេះនាងបានសុំទោសទៅ (មានវិដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីចោរលួចគាស់ផ្ទះអ្នកលក់ឡេស្រីល្បីឈ្មោះម្នាក់ គឺអ្នកនាង សេង ស្រីរ័ត្ន ដែលមហាជនហៅថា Love Riya ទីតាំងកើតហេតុណ៍នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

​យ៉ាងណាមិញជុំវិញ​រឿងនេះ កាលពី​ព្រលប់​ម្សិលមិញ លោក​ឧត្តមសេនីយ៍ ឈឿន សុចិ​ត្ត ស្នងក រ​នគរ បាល​ខេត្តកណ្តាល បានថ្លែងប្រាប់សារព័ត៍មានក្នុងស្រុកមួយថា ៖ ចំពោះករណីចោរចូលលួចផ្ទះអ្នកលក់ឡេ Love Riya លោកបានឱ្យ​មន្ត្រីជំនាញរបស់ខ្លួន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ប្រមូល​វត្ថុតាង​ស្តាប់​ចម្លើយ ម្ចាស់​ទីតាំង ហើយ​ពិនិត្យ​ពិតប្រាកដ គឺមិន​មាន​លុយ​ដែល​ត្រូវ​បាត់នោះទេ ហើយនៅក្នុងទូដែកដែលចោរចូលលួចនោះគឺអត់មានលុយសូម្បីតែ១រៀល ។

លោក​បន្តថា ​៖ ការ Live របស់ Love Riya លើកឡើងថា​បាត់​លុយ ៣០​ម៉ឺន​ដុល្លារ ជាការ​បំផ្លើស​ការពិត ប៉ុន្តែ​បើ​បន្តធ្វើ​អ្វី​មិនមាន​ហេតុផល លោក​នឹង​ចាត់​ការបន្ត​តាមច្បាប់។ តាមពិត​ការ​បំ ប៉ោង​ព័ត៌មាន ការផ្តល់​ព័​ត៌ មាន​ក្លែង ដល់ សមត្ថកិច្ច ក្នុង​ចេតនា ណាមួយ ក្នុង​គោ ល​បំណង​បម្រើឱ្យ​ផល​ប្រ​យោ ជន៍​ខ្លួន អាចជា​បទល្មើស​។

ក្រោយពី​ស្នងការ​នគរ បាល​ខេត្ត​កណ្ដាល ព្រមាន​ចាត់វិធានការ​លើ​ខ្លួន​ជុំវិញ​ការ​បំប៉ោង​ព័ត៌មាន​នោះ អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បី​អ្នកនាង Love Riya នៅ​រសៀល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​មុខ​សុំទោស​ស មត្ថកិច្ច​ចំពោះ​ការ​និយាយ​នេះ ហើយ​ក៏បាន​ប្រតិកម្ម​ទៅ​នឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ផងដែរ ៕ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទាំងអស់គ្នាចូលទៅទស្សនាវិដេអូនៅខាងក្រោមនេះ ៖

Related posts

Leave a Comment