ទិដ្ឋភាពទូទៅ នៃពិធីបង្កក់កូនស្រី ចែកា នៅព្រឹកនេះ មើលទៅគ្រប់គ្នាស្រស់ស្អាតណាស់ ជាពិសេស នុន ចន្ទម៉ូនីតា មុខគួរឲ្យស្រឡាញ់ដល់ហើយ (មានវីដេអូ)

កាលពី ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកលក់ទំនិញតាមហ្វេសប៊ុកដ៏ល្បីម្នាក់ឈ្មោះ ចែកា បានសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ដោយជោគជ័យ ហើយម្តាយ និងកូន មានសុខភាពល្អណាស់។ កូនស្រី របស់ ចែកា មានមុខមាត់ កាត់ទៅរកប៉ាៗរបស់គេ មើលទៅគួរឲ្យស្រឡាញ់ និងក្នាញ់ខ្លាំងណាស់។

ចែកា បានសម្រាលនៅឯ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា តែ ចែកា មិនបានកើតតាមធម្មជាតិឡើយ គឺដោយសារការវះកាត់។ កូនស្រីម្នាក់នេះ មានឈ្មោះពីរោះណាស់ គឺ នុន ចន្ទម៉ូនីតា មានទម្ងន់ដល់ទៅ ៣,៥ គីឡូ។

ចំណែក ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ នេះ នុន ចន្ទម៉ូនីតា មានអាយុ១ខែហើយ ក្នុងនោះចែកា ក៏បានរៀបចំពិធី ចេញខែ (បង្កក់) ឲ្យកូនស្រី របស់ខ្លួនផងដែរ មើលទៅពិតជាសាមញ្ញមែន តែពោរពេញដោយក្តីរីករាយ និងកក់ក្តៅខ្លាំងណាស់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទំាងអស់គ្នា ៖

Related posts

Leave a Comment