ពិតជាស្អាតមែន! សុខ ស្រីនាង ជាហ្វេនផ្កាប់មុខសំលៀកបំពាក់ខ្មៅតែម្ដង ក្រោយបានមើលរូបទាំងនេះ

ភ្នំពេញ ៖ បើគិតទៅ អ្នកនាង សុខ ស្រីនាង ជាតារាចម្រៀងស្រីល្បីល្បាញ ក្នុងវិស័យនេះរៀងយូរឆ្នាំណាស់ដែរ តែបើងាកមើលប្រជាប្រិយភាពវិញ គឺនៅតែមានការគាំទ្រ យ៉ាងច្រើនពីសំណាក់មិត្តៗយុវវ័យដដែល។ក្នុងនោះដែរ សុខ ស្រីនាង បានឆាបយកការចាប់អារម្មណ៍ ពីអ្នកគាំទ្របាន តាមរយៈរូបសម្រស់ស្រស់សោភា ក្មេងជាងវ័យ

ព្រមទាំងមានស្ទាយ៍ស្លៀកពាក់ តាមបែបសម័យថ្មី មិនដែលធ្វើឲ្យអ្នករាល់គ្នា ខកបំណងទេ។ជាក់ស្ដែង មួយរយៈចុងក្រោយនេះដែរ គេឃើញថា តារាចម្រៀងស្រីរូបនេះ បានផ្លាស់ប្ដូរស្ទីលលេងខ្លួន សឹងតែ៣៦០ដឺក្រេ ដោយបង្អួតភាពស៊ិចស៊ី បញ្ចេញសាច់ជាងមុន មើលទៅប្លែកភ្នែកតែម្ដង។ជាពិសេស គេចាប់អារម្មណ៍ឃើញថា សុខ ស្រីនាង ភាគច្រើននិយម ស្លៀកក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ហើយតារាស្រីរូបនេះ មើលទៅលេចធ្លោណាស់ ក្នុងឈុតរ៉ូបបែបខ្លីៗពណ៌ខ្មៅ ប៉ុន្មានឈុតខាងក្រោម ដោយបញ្ចេញរាងខ្ពស់ ដ៏ស្រលូន ធ្វើឲ្យគេឃើញហើយ ដឹងតែធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់នាងជាមិនខាន៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment