ពុទ្ធោ! អ្នកភូមិប្រទះឃើញទារិកា ទើបកើតត្រូវគេបោះបង់ចោលលើគំនរសំរាមដែលស្ថិតនៅឯ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទារិកា​ទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋនិងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាម​ជាប់បង្គោលភ្លើង​មួយកន្លែង ជិត​មជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ក៏ដើររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង កាលពីយប់ថ្ងៃទី២ ខែសីហានេះ

នៅមុខរោងចក្រកាត់ដេរ​ ជិតផ្សារក្រមួន​ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ដោយអាណិតណាស់ កូនស្រីទៀត កើតមកបំណាច់តែបានឃើញពន្លឺព្រះអាទិត្យហើយ ម្តេចឡើយឪពុកម្តាយមានចិត្តទោម្នេញអ្វីជាមួយគ្នាដែលទើបនឹងកើតបែបនេះ។ ឥលូវត្រូវបានអ្នកលក់ឆាក្ដៅពីរនាក់ប្ដីប្រពន្ធចិត្តល្អ រើសយកមកបីបាច់ថែរក្សា​តែម្ដង​ និងប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រួមទាំងអ្នកភូមិបានដឹងឮផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ​បើតាមសម្ដីបងស្រី​ លី​ ឃាង​ សមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងថា​

កាលពីព្រឹកមិញថ្ងៃទី៣​ ខែសីហា ប្ដីប្រពន្ធ​ទាំងពីរនាក់នោះ​ បានយកទារិកាជីវិតថ្លៃខាងលើ យកទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យហើយ​ ដោយក្រុមគ្រូពេទ្យបានប្រាប់ថា​ ទារិកានេះ​ គឺមានគ្រប់លក្ខណៈទាំងអស់ តែត្រចៀកម្ខាងមានការហូរឈ​ា មចេញមក ដោយសារក្មេងត្រូវគេ បោះបង់ចោលលើគំនរសំរាម​ធ្វើឲ្យទឹកកាកសំណល់សំរាម​ផ្សេងៗដែលកខ្វក់នោះ​ ហូរចូលត្រចៀកម្ខាង ដូច្នេះក្រុមគ្រូពេទ្យពិនិត្យតាមដានបន្តនៅថ្ងៃទី០៤​ ខែសីហា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ខ្មែរឃ្លូបល

Related posts

Leave a Comment