លោក ដួង វីរៈសិទ្ធ! ទោះរវល់យ៉ាងណាក៏ដោយក៏លោក ឆ្លៀតសម្រេចបំណងរបស់ហ្វេសម្នាក់ ធ្វើឲ្យគេរំភើបខ្លាំង ព្រោះតែ… (មានវីដេអូ)

តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពាន់រង្វាន់ I am a singer Cambodia គឺលោក ដួង វីរៈសិទ្ធ ក្រៅពីមានសម្លេងពិរោះ ផ្អែម ថែមទាំងចេះនិពន្ធបង្កើតចម្រៀងស្នាដៃកូនខ្មែរ មិនចម្លងពីបរទេស ហើយទទួលបានការគាំទ្រជាខ្លាំងផងដែរ។

ដោយលែកនៅថ្ងៃនេះ លោក ដួង វីរៈសិទ្ធ បានតបស្នងការស្រលាញ់របស់ហ្វេនគាត់ម្នាក់ ដែលមានបំណងចង់ជួបលោកយូហើយ ក្នុងនោះលោកបានបង្ហោះវីដេអូ និងសារនៅគណនីហ្វេសបុករបស់លោកថា: “គឹម ឈាន គឺជាអ្នកគាំទ្រម្នាក់ដែលធ្វេីការនៅតំបន់ជាយដែនថៃហេីយមានក្តីបំណងចង់ជួបខ្ញុំគាត់ខំស្កាត់មកពីរដងហេីយតែមិនបានជួប …ពេលនេះខ្ញុំបានបំពេញបំណងគាត់ហេីយយេីងទាំងអស់គ្នារីករាយណាស់..❤️️❤️️❤️️””៕

Related posts

Leave a Comment