អីយ៉ា ដោយសារមានគេសួរពេកថា ហេតុអ្វីមិនដែលផុសរូប ជាមួយស្វាមី អ៊ីចឹង ពេលនេះ សុគន្ធ និសា ទំលាយរូបប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យគ្រប់គ្នា comment ភ្លែតថា…

ប្រិយមិត្ត ដែលជាអ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដែលមានសម្លេងផ្អែម ស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាស នោះ គឺ សុគន្ធ និសា។ បទពីរោះៗ និងចាក់ដោតអារម្មណ៍ ជាច្រើនរបស់តារារូបនេះ គឺជាបទមនោសញ្ចេតនា ដែលអាចធ្វើឲ្យអ្នកស្តាប់ភាគច្រើន លន់អារម្មណ៍តាម ស្តាប់ច្រើនដង ក៏នៅតែពីរោះ។

ក្រោយរៀបការ អ្នកគាំទ្រជាច្រើន ចេះតែសួរថា ហេតុអ្វីក៏មិនដែលឃើញផុសរូបជាមួយស្វាមី អ៊ីចឹង។ ដើម្បីបំពេញបំណងជូនគ្រប់គ្នា ស្រាប់តែ នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ និសា បានបង្ហោះរូបភាព ដ៏ផ្អែមល្ហែមជាមួយស្វាមី របស់ខ្លួន ប៉ុន្មានសន្លឹក មើលទៅទឹកមុខស្រស់ស្រាយខ្លាំងណាស់ ព្រមទំាងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖

“Boy friend ទំនេីង​ Ok អ្នកគ្រប់គ្នាតែងតែសួរថា ម៉េចក៏មិនដែលឃេីញផុសរូបជាមួយ​ ម្នាក់ប្រុសនេះ​ ឥឡូវនេះ​ ជូនតាមសំណូមពរចា”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រ ជាច្រើន ចូល comment ភ្លែត ថា ៖ ចង់ឃើញបងស្រីញញឹមរហូត, ស្នេហ៍ពិតមិនចេះចាស់ជរា, បានឃើញអាយដល ថតរូបជាមួយគ្នាហើយ, ស្វីតណាស់បង និសា, ជូនពរឲ្យមានសុភមង្គល និងស្រលាញ់គ្នា មិនចេះចាស់ ដូចបទចំរៀងបងស្រី និងបងរិទ្ធ ព្រមទំាងនៅមាន comment ជាច្រើនទៀត។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment