កោះរ៉ុង៖ តារាចម្រៀងដ៏ល្បីឈ្មោះ និងមានសំនៀងផ្អែមរណ្តំចិត្តលោក ខាន់ ជេមស៌ កំពុងតែជាប់នៅលើកោះរ៉ុង ខណៈពេលដែលស្ថានការណ៍នៅទីនោះ មានភាពតឹងតែងបន្តិច ព្រោះតែមានកម្ពុជាយើងមានកំពុងតែរងនូវព្យុះស៊ីនឡាគូ (SINLAKU) បានធ្វើឲ្យមានខ្យល់ រលកធំ មិនអាចធ្វើដំណើរបាន។
ដោយឡែកតារាចម្រៀង លោក ខាន់ ជេមស៌ បានបង្ហោះរូបភាពយ៉ាងកំសត់កំពុងជាប់នៅកោះរ៉ុង ធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗជាច្រើន ហាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ពេលបានឃើញស្ថានការណ៍របស់លោកនៅពេលនេះ។ ជាមួយគ្នានោះផងដែរ លោក ខាន់ ជេមស៌ បានបង្ហោះសារយ៉ាងខ្លាំងថា “ជាប់នៅកោះរ៉ុងបីថ្ងៃហើយខ្ញុំ”។
ខណៈពេលបានឃើញពុកម៉ែ បងប្អូនជាច្រើន មានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់លោក លោកក៏បានបង្ហោះវិដេអូ ដើម្បីប្រាប់សុខទុក្ខនៅពេលនេះថា លោកមានសុខសុវត្ថិភាពល្អទេ សូមបងប្អូនកុំព្រួយបារម្ភ។