ក្តៅៗ! គ្រួសារបុរសជាជនជាតិខ្មែរដែលត្រូវក្រុមចិនព្រួតវ៉ៃយប់មិញ ស្រែករកយុត្តិធម៌ សុំឲ្យ លោក សុវណ្ណ រិទ្ធី ជួយ ខណៈគាត់ជនរងគ្រោះកំពុងព្យាបាល ឯក្រុមចិនត្រូវដោះលែងអស់… (មានវីដេអូ)

ដូចប្រិយមិត្តដឹងហើយថា កាលពីយប់ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កជាអំពើហិង្សា រវាងបុរសជាជនជាតិខ្មែរ និងជនជាតិចិនមួយក្រុម ធ្វើឲ្យផ្អើលពេញដងវិថីកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ក្នុងនោះខាងជនជាតិចិនមួយក្រុមនេះ ហាក់ដូចជាមិនគោរពម្ចាស់ស្រុកឡើយ ដោយបានព្រួតគ្នាវ៉ាយខ្មែរតែម្នាក់ រហូតខ្មែរដទៃដែលនៅកន្លែងកើតហេតុទ្រាំមិនបានក៏បានដេញវ៉ាយក្រុមចិននោះរត់បាត់ស្រម៉ោល។

ហើយមុននេះបន្តិច លោក សុវណ្ណ រិទ្ធី នាយកសារព័ត៌មាន TVFB បានធ្វើការរាយការណ៍លំអិតជុំវិញបញ្ហានេះ ដោយលោកបានរៀបរាប់ថា: “មុននេះបន្តិចសាច់ញាត្តិជនរងគ្រោះភាគីខាងជនជាតិខ្មែរ ត្រូវក្រុមជនជាតិចិនវាយកាលពីយប់មិញកំពុងដេកព្យាបាលរបួសក្នុងមន្ទីរពេទ្យបានមកដល់ការិយាល័យTVFB ដោយស្នើរសុំអោយTVFB ជួយផ្សព្វផ្សាយតាមដានករណីយប់មិញផង ព្រោះក្រុមជនជាតិចិនវាយបងប្រុសគាត់យប់មិញត្រូវបានប៉ូលីសឃាត់ខ្លួនបានហើយ ក៏ដោះលែងអស់ដែរនៅយប់មិញនេះ ! ទាំងបងប្រុសរបស់គាត់កំពុងនៅក្នុងបន្ទីរពេទ្យផងដែរ ។ ពេលនេះសាច់ញាត្តិជនរងគ្រោះកំពុងអោយមេធាវីរៀបចំពាក្យបណ្តឹងប្តឹងជនជាតិទាំងនោះផងដែរ !!!”៕

ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment