មិនធម្មតា! តារាចំរៀងលៀង ចាន់​ឡា បានបង្ហោះសាររៀបរាប់យ៉ាងចាក់ដោតប្រាប់​អ្នក​ដែល​​​ចង់​​បាន​ទម្រង់​មុខ​ស្អាតដូចខ្លួនថា

ភ្នំពេញ​ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា ​ក្រោយពី​ធ្វើ​កែសម្ផស្ស​រួច​ហើយ​នោះ នៅ​យប់​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០​នេះ អតីត​បេក្ខនារី​X Factor Cambodia កញ្ញា​លៀង ចាន់ ឡា បាន​ប្ដូរ​ប្រូ​ហ្វា​ល់​ថ្មី បង្អួត​សម្រស់​ច្រមុះ​របស់​ខ្លួន និង​បាន​ប្រាប់​ទៅ​បងប្អូន​ដែល​ចង់បាន​ទម្រង់​មុខ​ស្អាត​ដូច​ខ្លួន​ផងដែរ។ដោយឡែក លៀង ចាន់​ឡា កន្លងមក​ធ្លាប់​ទទួល​ការ​អាណិតអាសូរ​ពី​មហាជន​មិន​ស្ទើរ​នោះ​ទេ ក្រោយពី​ដឹង​ប្រវត្តិ​ដ៏​កម្សត់​របស់​នាង ដោយសារ​មាន​ជីវភាព​ក្រីក្រ និង​ជា​ក្មេង​រស់នៅ​កំព្រា​ឪពុក ត្រូវ​តស៊ូ​ជាមួយ​ម្ដាយ​ដើម្បី​ជីវភាព​ប្រចាំ​ថ្ងៃនោះ​។ ក្នុងពេល​នោះដែរ នាង​ទទួល​បានការ​កែសម្ផស្ស ដោយ​ឥតគិតថ្លៃ​ពី​សប្បុរសជន​មួយចំនួន​ផងដែរ​។​ជាក់ស្តែង ក្រោយមក ពេល​មាន​បុគ្គល​ស្គាល់​នាង និង​ឆាត​ជាមួយគ្នា

ទម្លាយ​ពី​អត្តចរិត​របស់​នាង​នោះ បានធ្វើ​ឲ្យ​ភាព​អាណិត​របស់​មហាជន​ ត្រូវ​បាន​កាត់បន្ថយ ហើយ​ការរិះគន់​ការ​ បាន​កើត​ឡើងជា​បន្តបន្ទាប់ រហូតដល់​រូប​នាង​ ត្រូវ​ចេញមុខ​ធ្វើការ​បកស្រាយ​ជុំវិញ​រឿង​នេះ​ផង​ដែរ។យ៉ាងណាមិញ បើទោះជា​មានការ​រិះគន់​មួយចំនួន​កើតឡើង​នៅ​ពេល​នោះ​ក៏​ពិត​មែន តែ​អាជីព​សិល្បៈ​របស់​នាង មិនបាន​បាត់បង់​ទៅតាម​ភាព​មិន​ពេញចិត្ត​មួយ​ចំនួន​នេះ​នោះ​ឡើយ រហូត​រូប​នាង​កសាង​ឈ្មោះ មានឱកាស​ចេញ​បទ​ចម្រៀង​ជា​បន្ត​បន្ត ពិសេស​ចុង​ក្រោយនេះ ឃើញ​ចេញ​បទ​ចម្រៀង​នៅ​ផលិតកម្ម​Tz Production។ងាក​មក​រូប​សម្រស់​របស់​នាង​វិញ

ហាក់​មាន​ភាព​ខុសប្លែក​ពី​ពេល​ ដែល​នាង​ចូល​ប្រឡង​កម្មវិធី​X Factor Cambodia ដោយ​ឃើញ​ថា មាន​ភាព​ស្អាត​ជាង​មុន ហើយ​សម្បុរ​រាង​ជ្រះ​ជាង​មុន​ផងដែរ​។ដោយឡែក ជាការ​បង្ហាញ​ពី​សម្រស់​របស់ខ្លួន​នេះ​ផងដែរ នៅ​មុននេះ​បន្តិច លៀង ចាន់​ឡា បាន​ប្ដូរ​ព្រូ​ហ្វា​ល់ អមដោយ​ការ​សរសេរ​រៀបរាប់ថា «​ចង់បាន​ច្រមុះ​ដូច​ចាន់​ឡា​អត់ ចង់បាន​ទរង់​មុខ​ស្អាត​អត់ បើ​ចង់បាន​កុំ​ភ្លេច​ឆា​តទៅ​ដុក​ទ័​រ​ដ៏​ស្រស់ស្អាត Lorn ALexណា បងប្អូន​ទាំងអស់គ្នា​»៕ប្រភព៖តារា

Related posts

Leave a Comment