មានក្នុងស្តុកស្រាប់ ! មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ថៅកែហាងពេជ្រ បង្ហាញស្រោមទូរស័ព្ទដៃមួយនេះ ដែលមានតម្លៃរហូតដល់ទៅ…(មានវីដេអូ)

កាលពី ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅ ថ្មីៗនេះ គេប្រទះឃើញ ថៅកែហាងពេជ្រ គឺ លោកស្រី ទ្រី ដាណា បានបង្ហាញ ខ្សែក មួយខ្សែ ដាំពេជ្រសុទ្ធ ដែលតម្លៃជាង១លាន ៨០ម៉ឺន ដុល្លារ (1,803,046 $) ដោយមានដាក់លក់នៅក្នុងហាងរបស់លោកស្រី ហើយក៏បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង។

នៅមិនទាន់អស់ទេ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ លោកស្រី បានបង្ហាញស្រោមទូរស័ព្ទវិញម្តង ដែលធ្វើពីផ្លាកទីនទឹក៧ និងដំាពេជ្រ ថែមទៀត ហើយអ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងនោះ គឺ ស្រោមទូរស័ព្ទនេះ មានតម្លៃរហូតដល់ទៅ ជាង ៧១ម៉ឺនដុល្លារ ឯណោះ។

លោកស្រី ក៏បានបញ្ជាក់បន្ថែមថា ស្រោមទូរស័ព្ទនេះ មានលក់នៅហាងមាសពេជ្រ របស់លោកស្រីតែម្តង ហើយមានតែ១គត់ប៉ុណ្ណោះ មានក្នុងស្តុកស្រាប់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាស្រោមទូរស័ព្ទនេះ ថ្លៃខ្លាំងដោយសារអ្វីខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment