រាជធានីភ្នំពេញ ៖ មុននេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា បានប្រកាសដំណឹងជាបន្ទាន់ ដែលរៀបរាប់ដោយសំណេរថា៖ «សូមបងប្អូនជួយស៊ែរនិងផ្សាយដំណឹងផង បងប្រុសម្នាក់នេះបានបាត់ខ្លួនរយៈពេលប្រាំថ្ងៃហើយ ដោយសង្ស័យថាធ្លាក់ចូលរណ្ដៅតែកម្លាំងក្រុមសមត្ថកិច្ចបានរុករក មិនឃើញនោះទេ»។
ជាមួយគ្នានោះ អគ្គនាយកផលិតកម្មដ៏ល្បី Galaxy Navatra បានបន្តដោយសំណេរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថា៖ «ដូច្នេះសូមបងប្អូនជួយ និងផ្ដល់ព័ត៌មាននេះផងបើសិនជាបានឃើញគាត់នៅកន្លែងណា សុំបងប្អូនទាក់ទងមកលេខខាងក្រោម ខ្ញុំនឹងជូនសគុណ 5លានរៀល ជំនួសគ្រួសារគាត់ 086 666 551»៕