ប្រិយមិត្ដ មួយចំនួនប្រាកដជាស្គាល់រួចមកហើយ នូវលោកគ្រូ បង្វឹកឆ្កែដ៏ល្បីឈ្មោះ ក្នុងប្រទេសកម្ពុជារបស់យើង នោះគឺលោក ហុិន រតនា ដែលកាលពីអំឡុងពេលមួយរយៈមុននេះ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវបានជនជាតិចិន បានបើករថយន្ដបុករួចកិន បណ្ដាលឲ្យទទួលរងរបួសផ្នែកឆ្អឹងខ្នង យ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ពិតជាដំណឹងដ៏សែនរីករាយជាទីបំផុត ដោយលោក ហុិន រតនា បានវិលត្រលប់មកវិញហើយ ក្រោយរបួសរបស់គាត់ បានជាសះស្បើយឡើងវិញ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកឈ្មោះ Police Cambo បានសរសេរប្រាប់ឱ្យដឹងថា៖
“សួស្ដីបងប្អូនទាំងអស់គ្នា តេីបងប្អូននៅចាំបង ហុិន រតនា បានទេ ដែលគាត់ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍កាលពី ២-៣ឆ្នាំ មុន ដែលប៉ះពាល់ដល់ឆ្អឹងខ្នងគាត់ តែពេលនេះគាត់រួមទាំង K9 ត្រឡប់មកវិញហេីយ អបអរសាទផងបង រួមទាំង សុខនរស់គាត់ Jazz SAR K9”។