ខ្លោ​ច​ចិត្ត ! ឆេះទំា​ងម៉ូតូ ឆេះទំាងចៅទៀត ពេលនេះ កំពុងព្យាបាល នៅមន្ទីរពេទ្យ ដោយ រលាកពេញខ្លួន, កើតក្តីអា​ណិ​ត ថៅកែហាងពេជ្រ បានជូនម៉ូតូមួយគ្រឿង និងថវិការហូតដល់ទៅ…(មានវីដេអូ)

កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហើយថ្លែងប្រាប់ពីគ្រួសារមួយ ត្រូវភ្លើង​ឆេះ ទំាងម៉ូតូ និង ចៅម្នាក់ទៀត ដោយរលា​កពេញខ្លួន​ ដោយសារតែ ថៅម្នាក់នេះបានដកទុយោសំាងម៉ូតូ ហើយកីត្រូវភ្លើងដែលកំពុងដាំបាយនៅក្បែរនោះ ឆាបឆេះតែម្តង។

កាលនោះ លោកស្រី ក៏បានបញ្ជាក់សារខ្លីប្រាប់ឲ្យដឹងថា ៖ “ឃើញក្មេងនេះ អា​ណិតណាស់ ឆេះពេញខ្លួន មិនដឹងថាឈឺ​ចា​ប់យ៉ាងណាទេឃើញគេបង្ហោះថា គាត់នៅខាងកំពត ចង់ជួយខ្លះ ព្រោះគាត់ក្មេងកំព្រា នៅជាមួយតាដឹកក្រណាត់ជូតជើងលក់។ បើមើលរូបទៅ ប្រហែលឆេះម៉ូតូរបស់តាលក់រាល់ថ្ងៃ ជាមួយចៅហ្នឹង។ សង្ឃឹមក្មួយជាឆាប់ៗ ខ្ញុំនឹងឱ្យគេរកមើល ដើម្បីជួយជាថវិកាខ្លះ។”។

នៅទីបំផុត នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០ លោកស្រី បានជួបយាយតា ចៅម្នាក់ដែលត្រូវភ្លើងឆេះ រលាកពេញខ្លួននេះហើយ ។ ដោយកើតក្តីអា​ណិ​តខ្លោ​ចចិត្ត លោកស្រី ទ្រី ដាណា និងស្វាមី បានជូន​ ម៉ូតូមួយគ្រឿង និងថវិកា រហូតដល់ទៅ ១០០០ ដុល្លារ ថែមទៀតផង។

លោកស្រី ក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងថា “អាណិតណាស់លោកអើយ​ 093431338នេះលេខគាត់”។ ដូចនេះ ដើម្បី ជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment