អីយ៉ា ស្ងាត់ៗ Love Riya បង្ហាញមុខបុរសសង្ហាម្នាក់នេះ ថែមទំាងពោលពាក្យដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់ថា…(មានវីដេអូ)

អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ ពិតជានៅចាំច្បាស់ នូវមង្គលការ អ្នកលក់ឡេដ៏ល្បីម្នាក់ឈ្មោះ Love Riya ជាមួយបុរសសង្ហា ហេន ឌ្រី ដែលបានរៀបចំធ្វើឡើង កាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ ហើយអ្នកទំាងពីរក៏ទទួលបាន កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ផងដែរ។

ព្រោះតែ ការរស់នៅជាមួយគ្នា មិនចុះសម្រុង អ្នកទំាងពីរក៏បានយល់ព្រម ចែកផ្លូវគ្នារៀងៗខ្លួន ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិននឹកស្មានដល់។

តែទោះជាយ៉ាងណា ក្តី Love Riya នៅតែខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រីម្នាក់នេះ ដោយកំលាំញើសឈាមរបស់ខ្លួន រហូតទទួលបានជោគជ័យខ្លាំងសឹងតែមិនគួរឲ្យជឿ ហើយត្រៀមទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ ក្នុងពេលឆាប់ៗខាងមុខនេះ។

ចំណែកកាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ Riya បានធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយបង្ហាញមុខបុរសសង្ហាម្នាក់ឈ្មោះ សូនី ខណៈពេលបុរសរូបនេះ កំពុងបីកូនស្រីរបស់ខ្លួន យ៉ាងស្និតស្នាលបំផុត ហាក់ដូចជាក្រុមគ្រួសារតែមួយ ក្នុងដំណើរកម្សាន្ត ទៅខេត្តកំពត។

​មិនត្រឹមតែប៉ុណ្ណោះទេ Riya ថែមទំាងបានពោលពាក្យ និងថតរូបភាព ផ្អែមល្ហែម ស្និតស្នាល ជាមួយបុរសម្នាក់នេះ ថែមទៀតផង។ ​តែទោះជាយ៉ាងណាក្តី មកទល់ពេលនេះ គេនៅតែមិនទាន់ដឹងច្បាស់នៅឡើយទេ ថា Riya និង សូនី (Sony) មានទំនាក់ទំនងគ្នា ដល់កម្រិតណានោះ។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថា Love Riya និយាយពាក្យដ៏គួរឲ្យចាប់អារម្មណ៍អ្វីខ្លះ ទៅកាន់បុរសសង្ហានេះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment