Love Riya រំភើបចិត្តស្ទើរហោះ ក្រោយបើកទូរដែកធំ ឃើញ គ្រឿងអលង្ការ នៅមានទំាងអស់ ជាពិសេសរបស់ទំាងនេះទៀត ដែលចោរគាស់មិនកើត យកទៅមិនរួច (មានវីដអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ Love Riya បានជួបរឿងភ័យបុកពោះមួយ ក្រោយទទួលដំណឹងថាមានចោរលួចចូលគាស់ផ្ទះរបស់ខ្លួន នៅយប់ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ខណៈខ្លួនកំពុងទៅដើរលេងជាមួយក្រុមការងារ នៅខេត្តកំពត។

ក្រោយទទួលបានដំណឹងនេះភ្លាម Riya ក៏បានត្រឡប់មកភ្នំពេញវិញភ្លាមៗ ព្រមទំាងរៀបរាប់បញ្ជាក់ខ្លះៗថា រូបគាត់មានទូរដែកចំនួនពីរ មានធំមួយ និងតូច១ ហើយចោរនោះ បានលួចយកទូរដែកអាតូច យកទៅបាត់ហើយ តែ រូបគាត់ ពិតជាមហាសំណាងណាស់ ព្រោះក្នុងទូរដែកតូចនោះ គឺគ្មានមានលុយ និងរបស់សំខាន់អ្វីឡើយ។

មួយវិញទៀត អ្វីដែលរឹតតែធ្វើឲ្យ Love Riya រំភើបស្ទើរហោះនោះ គឺក្រោយបើកទូរដែកអាធំ ដែលចោរគាស់មិនបាន ហើយយកទៅមិនរួចនោះ គឺនៅមានគ្រឿងអលង្ការ របស់ខ្លួនទំាងអស់ ជាពិសេសកាបូមាស និងគ្រឿងពេជ្រថ្លៃៗ តែម្តង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment