ស្វិតដល់ហើយ! កែវ ចាន់និមល ទំនេរពីការងាដឹកដៃស្វាមៃដើរលេងកម្សាន្តយ៉ាងមានសេខក្ដីសុខតែម្ដង

កំពត ៖ កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកផ្លូវការរបស់ពិធីការិនី ដ៏មានប្រជាប្រិយភាព អ្នកនាង កែវ ចាន់និមល និងស្វាមី បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងដំណើរកម្សាន្តរបស់ខ្លួនទៅកាន់ខេត្ត កំពត ។ ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា អ្នកនាង កែវ ចាន់និមល និងស្វាមី

ព្រមទាំងមិត្តភក្តិដែលរួមដំណើរនោះ បានបង្ហាញពីទេសភាពស្អាតៗ ក្នុងដំណើររបស់ខ្លួន។ តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងជាងនេះ ទៅទៀតនោះ គឺពិធីការិនី អ្នកនាង កែវ ចាន់និមល និងស្វាមី បានបង្ហាញភាពផ្អែមល្ហែមរបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រឃើញហើយ ស្ទើរតែលើសជាតិស្ករខ្លាំង

ដោយការឱបថើបបង្ហាញ ពីទំហំស្រលាញ់របស់ពួកគេ មិនចាញ់គូស្នេហ៍ដែលរៀបការហើយថ្មីៗនោះទេ ។យ៉ាងណាមិញនេះ ជាលើកទីមួយហើយ ដែលអ្នកនាង កែវ ចាន់និមល និងស្វាមី បង្ហាញពីស្និទ្ធស្នាលជាមួយគ្នាខ្លាំងបែបនេះ នៅលើបណ្ដាញសង្គម ធ្វើឲ្យគ្រប់គ្នាច្រណែននឹងជីវិតដ៏មានក្កីសុខរបស់នាងខ្លាំងតែម្ដង៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment