អីយ៉ា ស្ងាត់ៗ ពិធីការិនី ចាន់ កែវនិមល បើកសម្ពោធហាង នៅថ្ងៃនេះបាត់ មើលទៅពិតជាស្រស់ស្អាតណាស់ ថែមទំាងមានកាដូមួយនេះ សម្រាប់អតិថិជនទៀត នោះគឺ…

ទស្សនិកចជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ចាន់ កែវនិមល គឺជា ពិធីការិនី ដ៏ល្បីមួយរូប តាមរយៈការបង្ហាញមុខនៅកម្មវិធីជាច្រើនធំៗជាច្រើន កាលពីពេលកន្លងទៅ ជាមួយពាក្យសំដីដ៏ពូកែ អាចបត់បែន គ្រប់ពេលវេលា អមជាមួយការតុបតែងខ្លួន ស្រស់ស្អាតប្លែក។

ហើយថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ពិធីការិនីរូបនេះ ទើបទិញផ្ទះដ៏ធំមួយសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ មើលទៅពិតជាគួរឲ្យចង់រស់នៅណាស់។

នៅមិនទាន់អស់ទេ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ អ្នកគាំទ្រ ផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ និមល ទំលាយរូបភាពប៉ុន្មានសន្លឹក ពីហាង Peach Tea របស់ខ្លួន ទើបបានរៀបចំរួចរាល់ហើយ ដែលត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០ នេះ តែម្តង ព្រមទំាងមានផ្តល់ជូនពិសេសនូវ ភេសជ្ជៈចំនួន១០០កែវ ថែមទៀត ដោយឥតគិតថ្លៃ។

និមល​ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “រួចរាល់ចំពេលអស់ថ្មល្មម ជួបគ្នាស្អែកណាបងប្អូន”។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យអ្នកស្គាល់ ពិធីការិនី រូបនេះ បានចូល comment ជូនពរ និងចូលរួមអបអរសាទរ គ្រប់ៗគ្នា ប្រកបដោយក្តីរំភើបជំនួស។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាហាងរបស់ និមល មានរូបភាពយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment