កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗ មហាជនជាច្រើន ក៏ដូចជា អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗ ស្រាប់តែឃើញ តារាចម្រៀងដ៏ល្បី គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងនោះ លោកបង ជីដេវិត ក៏បានចេញមុខ បញ្ជាក់ពីមូលហេតុ ដើម្បីឲ្យអ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តទូទៅ ឲ្យអស់ការសង្ស័យ ដោយលោកបង បានបញ្ជាក់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។
ក្រោយៗមក គេប្រទះឃើញ ញាតិញោម ជាច្រើន បាននាំយក ទេយ្យទាន មក ប្រគេន ដល់ លោកប្អូន ជីដេវីត ប្រកបដោយចិត្តជ្រះថ្លា និងរីករាយគ្រប់ៗគ្នា។