Connect with us

កម្សាន្ត

ភ្លេចៗកូនស្រី កុល ដាវី មានអាយុ ១ ខែហើយ ពេលនេះប៉ាម៉ាក់ធ្វើពិធីបង្កក់សិរីឱ្យសាមញ្ញៗ តែក្តីសុខខ្លាំង

Published

on

ពិតណាស់ តារាសម្ដែង កុល ដាវី និង ស្វាមីសំណព្វចិត្តលោក សុខ រក្សា បានទទួលចំណងដៃជីវិតដ៏មានតម្លៃ គឺជាកូនស្រីដំបូងដ៏ស្រស់ស្អាតម្នាក់ ដែលបានសម្រាលឃើញពន្លឺព្រះអាទិត្យកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រោមការអបអរសាទរយ៉ាងច្រើនព្រោងព្រាតពីសំណាក់សាច់ញាតិ មិត្តភក្ដិ និង អ្នកគាំទ្រ។

ក្នុងនោះដែរ មហាជនចាប់អារម្មណ៍ឃើញថាកូនស្រីដំបូងរបស់តារាស្រីរូបនេះ មានមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់ខ្លាំងណាស់ ថែមទាំងបានដាក់ឈ្មោះឱ្យកូនស្រីយ៉ាងពីរោះ គឺឈ្មោះថា រក្សា វីនីតា។

ដោយឡែក មកដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ នេះ កូនស្រីរបស់ តារាស្រី កុល ដាវី មានអាយុគ្រប់មួយខែហើយ ឃើញថាមុខមាត់កាន់តែទ្រលុកទ្រលន់គួរឱ្យក្នាញ់ខ្លាំង ដែលក៏បានឃើញអ្នកនាង កុល ដាវី និងស្វាមី ធ្វើពិធីចេញខែបង្កក់សិរីឱ្យកូនស្រីយ៉ាងសាមញ្ញបំផុត ដោយគ្រាន់តែនិមន្តព្រះសង្ឃធ្វើការព្រោះព្រុំ និង ថតរូបជុំគ្នាពេញដោយស្នាមញញឹមជាមួយគ្រួសារតូចដ៏កក់ក្ដៅរបស់អ្នកនាង៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

ទៅរកឯណាបានប្តីបែបនេះ ខាន់ ជេមស៍ ខ្លាចប្រពន្ធមិនស្អាត សុខចិត្តទៅអង្គុយចាំប្រពន្ធ ថែសម្រស់(មានវីដេអូ)

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ ចាប់តាំងពីពេលដែលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ខាន់ ជេមស៍ បើកបង្ហាញមុខមាត់ឲ្យមហាជនបានស្គាល់ភរិយាខ្លួន គេតែងតែឃើញតារាចម្រៀងប្រុសរូបនេះយកចិត្តទុកដាក់លើប្រពន្ធ និងចំណាយពេលនៅជាមួយប្រពន្ធស្ទើរគ្រប់ពេលវេលាក្រោយពីទំនេរពីការងារ ។

មួយវិញទៀត រាល់សកម្មភាពតារាចម្រៀងប្រុសរូបនេះ និងភរិយាតែងតែបង្ហាញឲ្យមហាជនបានឃើញពីទំនាក់ទំនងក្នុងគ្រួសារយ៉ាងកក់ក្តៅ និងមានសុភមង្គលជានិច្ច ។ ម្យ៉ាងវិញទៀត រូបលោកតែងតែយកចិត្តទុកដាក់លើភរិយារបស់ខ្លួន និងតែងតែឃើញវត្តមានទាំងគូតែម្តងរាល់ពេលបង្ហាញខ្លួនម្តងៗ ។

ជាពិសេសទៀតនោះ តារាចម្រៀងប្រុសរូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រ ជាពិសេសគឺសុភាពនារីៗតែម្តង គឺថាមានកូនចិត្តលួចច្រណែន នឹងភរិយារបស់លោកមិនស្ទើរនោះទេ ដែលមានស្វាមីដ៏ល្អ ចេះយល់ចិត្តមើលថែឲ្យតម្លៃបែបនេះ ។

ជាក់ស្តែង កាលពីថ្ងៃទិ២១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ លោក ខាន់ ជេមស៍ ថែមទាំងខ្លាចភរិយាខ្លួនមិនស្អាត ចង់ឲ្យភរិយាក្មេងជាងវ័យ សុខចិត្តជួនភរិយាទៅទទួលសេវាកម្មថែរក្សាសម្រស់ ព្រមទាំងបានអង្គុយរង់ចាំភរិយាទាំងក្តីស្រលាញ់ ទឹកមុខញញឹមមើលទៅពិតជាមានក្តីសុខខ្លាំងបំផុត ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ដូចគូស្នេហ៍វ័យក្មេង! ស្វាមី ដាញ់ ម៉ូនីកា ពូកែប្រើពាក្យផ្អែមឱ្យប្រពន្ធរំភើបចិត្តណាស់

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ អតីតតារាសម្តែងស្រីធ្លាប់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ លាស្រុកកំណើតទៅរស់នៅទឹកដីប្រទេសអូស្រា្តលីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ ម្ល៉េះ ។

ទោះបីជាកំពុងរស់នៅស្រុកគេ តែជាញឹកញាប់ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ តែងបង្ហាញពីសកម្មភាពស្តែងពីជីវិតឯកជនរបស់នាងតាមរយៈគណនីហ្វេសប៊ុកហូរហែមិនដែលដាច់នោះឡើយ មិនធ្វើឲ្យទស្សនិកជនភ្លេចមុខនាងនោះទេ ជាពិសេសអ្នកនាងតែងព្យាយាមបង្ហោះរូបថតស្វីតៗជាមួយពាក្យសម្តីផ្អែមល្ហែមរ៉ូមែនទិក បង្ហាញពីក្តីស្រលាញ់រវាងនាង និងស្វាមីបញ្ជាក់ថារយៈពេលជាង ១០ ឆ្នាំមកនេះប្តីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយគ្នាប្រកបដោយក្តីសុខបំផុត ។

ខណៈរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាជាង ១០ ឆ្នាំមកនេះ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ទៀតនោះ មើលទៅជីវិតគ្រួសាររបស់ ដាញ់ ម៉ូនីកា មិនដែលបាត់បង់ភាពផ្អែមល្ហែមសោះ បែរជាកាន់តែស្រលាញ់យកចិត្តថ្លើមគ្នាដូចគូស្នេហ៍ក្មេងៗ ។

តួយ៉ាង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេបានឃើញស្វាមី ដាញ់ ម៉ូនីកា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកប្រកបដោយភាពផ្អែមល្ហែមដាក់ប្រពន្ធបែបនេះថា៖ “ទោះបីកាលៈទេស នឹង គ្រា ដ៏លំ បាក យ៉ាង ណា ក៏អូន នៅ ជាមួយ បង ជានិច្ច និង តែង តែ ផ្តល់ កំលាំង ចិត្ត អោយ បងរហូត អរ គុណ ប្រពន្ធ សម្លាញ់ love you for ever” ។

ក្រោយឃើញសារដ៏ផ្អែមល្ហែមរបស់ស្វាមីខ្លួនបែបនេះហើយ ស្រាប់តែ ដាញ់ ម៉ូនីកា តបវិញទាំងចិត្តរំភើបយ៉ាងដូច្នេះថា៖ “រកពាក្យអីនិយាយមិនចេញទេ ពិតជាមានអារម្មណ៍ថារំភើប និងញញឹមមិនដឹងខ្លួនមែន អូនអរគុណបងដូចគ្នា ប្ដីសម្លាញ់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

រំលង ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ធំពេញរូបពេញរាង ជាកូនក្រមុំដ៏ស្រស់ស្អាតមើលមិនចង់ស្គាល់

Published

on

By

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រហែលជានៅចាំបាននូវទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់ក្មេងស្រីម្នាក់ឈ្មោះថា រ៉ន ចាន់ឌីន ដែលធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia កាលពីអំឡុងឆ្នាំ ២០១៧ កន្លងទៅ ហើយកាលនោះ ចាន់ឌីន បានលើកយកបទចម្រៀង «កំពង់ហ្លួងដូចងចិត្ត» យកមកបង្ហើសំនៀងយ៉ាងពីរោះគ្រលួចអង្រួនពេញឆាកហង្សមាសតែម្តង ។

ពិតណាស់ ពេលវេលាពិតជាលឿន ដោយរំលងហួសតែប៉ុន្មានឆ្នាំសោះ ក្មេងស្រីដែលមានសម្បុរស្រអែមស្រស់ម្នាក់ ពេលនេះបានធំពេញរូបពេញរាងក្លាយជានារីក្រមុំដ៏ស្រស់ស្អាត មានសាច់ឈាមភ្លឺស្រស់ថ្លាទ្រលុកទ្រលន់ ស្នាមញញឹមនៅតែស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនអ្នកគាំទ្រដដែរ ។

ដោយឡែក កាលពីពេលថ្មីៗមកនេះ ចាន់ឌីន បានបង្ហោះរូបភាព ២ សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក មួយសន្លឹកគឺជារូបថតកាលនាងឡើងឆាកប្រឡងចម្រៀងដំបូងៗ និងមួយសន្លឹកទៀតគឺជារូបថតរបស់នាងបច្ចុប្បន្ន ។

ក្រោយឃើញ ចាន់ឌីន យករូបថតទាំង ២ មកប្រៀបធ្រៀបគ្នា ហាក់ធ្វើឲ្យមហាជនអ្នកគាំទ្រនឹងរឭកដល់អតីតកាលមិនស្ទើរឡើយ ហើយក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការភ្ញាក់ខ្លួនក្រញ៉ាង ព្រោះមិននឹកស្មានថារំលងហួសតែ ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ប្រែប្រួលខ្លាំងដូចមនុស្ស ២ នាក់ផ្សេងទៀតអ៊ីចឹង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ