ភ្នំពេញ ៖ ប្រិយមិត្តអ្នកនិយមលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយ យោងតាមគណនីហ្វេសបុកមួយឈ្មោះ Вонг Ким Чеа ហើយក៏ជាជនជាតិខ្មែររស់នៅស្រុកគេ បានបង្ហោះសារប្រាប់អំពីនារីដំបូងដែលជាគូព្រេងរបស់លោក ដែលលោកសព្វថ្ងៃមានអាយុ ៣៤ ឆ្នាំហើយ ដោយក្នុងនោះគូព្រេងរបស់លោកមិនត្រឹមតែនៅក្មេងទេ រូបសម្រស់ក៏ស្រស់ស្អាតខ្លាំងទៀតផង។ដោយឡែក លោក Вонг Ким Чеа បានរៀបរាប់ថា ៖
«ឆ្នាំនេះខ្ញុំមានអាយុ៣៤ឆ្នាំហើយក៏ទើបនិងជួបគូរព្រេងក្នុងឆ្នាំនិងដែល ទម្រាំខ្ញុំទទួលជោគជយ័និងមានថ្ងៃនេះ ខ្ញុំបានចំណាយគ្រប់យ៉ាងហើយក៏ជួបឧបសគ្គជាច្រើនផងដែរ ។ ភាពជោគជយ័គឺវាកើតចេញពីការស្វែងរក ការគិតនិងការប្រតិបត្តិរបស់យើង។មុននឹងខ្ញុំសម្រាច់ចិត្តយកប្រពន្ធ ខ្ញុំបានគិតថា ១- សមានតា មានន័យថា លើកតម្កើងប្រពន្ធឲ្យពេញមុខពេញមាត់
២- អវិមានៈ មានន័យថា មិនមើលងាយមើលថោក ឬជេរប្រទេចធ្វើបាបប្រពន្ធ ៣- អនតិចរិយា មានន័យថា មិនត្រូវមានស្រីខាងក្រៅ ៤- ឥស្សរិយវោសគ្គៈ មានន័យថា ប្រគល់ភាពជាឥស្សរៈជាធំក្នុងការចាត់ចែងការងារក្នុងផ្ទះ ៥- អលង្ការរុប្បទានៈ មានន័យថា ផ្តល់គ្រឿងអលង្ការ សម្រាប់តែងខ្លួនដល់ភរិយា។ គ្មានការជោគជយ័ណា១ដែលកើតលើងដោយមិនបញ្ចេញសកម្មភាពនោះទេ….!»៕ប្រភព៖ហ្វេសប៊ុក