ផ្អែមល្ហែមដល់ហើយ! លោក ជា វណ្ណារិទ្ធ បាននាំគ្រួសារទៅលេង ឌូបៃ អមជាមួយសារដ៏មានអត្ថន័យជូនប្រពន្ធថា

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយពីកេរ្ត៏ឈ្មោះដ៏ល្បីរបស់ លោក ជា វណ្ណារិទ្ធ បច្ចុប្បន្ននេះ គឺជាពិធីករដ៏ល្បីដែលមានឈ្មោះបោះសម្លេង និងមានប្រជាប្រិយភាពជាខ្លាំង បេីទោះបីជាពេលនេះលោកមានគ្រួសារ និងមានកូនប្រុសដល់២ក៏ដោយនោះ។ ជាមួយគ្នានេះដែរ លោក ជា វណ្ណារិទ្ធ និង បេឡា ក៏មានភាពជោគជ័យខ្លាំងណាស់ដែរ ទៅលើការរកស៊ីរបស់ខ្លួន នាពេលកន្លងមក ធ្វើជីវិតរបស់ពួកគេ ពោរពេញទៅដោយសុភមង្គលតែម្ដង។យ៉ាងណាមិញ កាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណេីតរបស់ភរិយាលោក ជា វណ្ណារិទ្ធ ជាមួយគ្នានេះដែរ

ក្នុងខួបកំណើតឆ្នាំនេះ ពិធីករដ៏ល្បីរូបនេះ បានធ្វើរឿងជាច្រើនដល់ភរិយាជាទីស្រលាញ់របស់ខ្លួន ដោយមានជាការជូនជាកាដូរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក TOYOTA RUSH 2019 ដែលមានតម្លៃ 35,500 ដុល្លារមុនថ្ងៃផងដែរ។គួរបន្តទៀតថា មិនតែប៉ុណ្ណោះ ថែមទាំងមានការ Surprise ជានំខួបកំណេីតអមជាមួយការរៀបចំយ៉ាងប្រណិតទៀតផង។ ហេីយអ្វីដែលកាន់តែពិសេសនោះ ក្នុងថ្ងៃដ៏ពិសេសនេះ លោក ជា វណ្ណារិទ្ធ ក៏បាននាំភរិយា រួមជាមួយកូនៗធ្វេីដំណើរកម្សាន្តទៅកាន់ប្រទេស ឌូបៃ ទៀតផង

ដែលជាកន្លែងមនុស្សជាច្រើនប្រាថ្នាចង់មានដំណេីរកម្សាន្តទៅកាន់ទីនោះ។ជាក់ស្តែង លោក ជា វណ្ណារិទ្ធ ក៏បានមានការលេីកឡេីងដែរថា៖ «ថ្ងៃទី១ ជាមួយគ្រួសារនៅឌូបៃ កន្លែងដែលអូនប្រាថ្នា ថតបានតែប៉ុណ្ណឹងទេ តែនៅមានវីដេអូទៀត ខួបឆ្នាំក្រោយបងនឹងនាំអូននិងកូនទៅកន្លែងដែលអូនប្រាថ្នាផ្សេងទៀត ហេីយក៏សូមអរគុណដល់ Emirates ដែលបានធ្វើឲ្យសុបិន្តរបស់យើងបានក្លាយជាការពិត»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment