កាលនៅរៀនខាងប្រុស ចូលចិត្តចូលរៀនផ្លោះបង្អូចធ្វើអោយខាងស្រី Save ទុកជាខ្លាំង ស្រាប់តែចុងក្រោយស្រលាញ់ដកចិត្តពុំរួចដោយសារតែ

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលយល់ជ្រាបដឹងហើយថា មនុស្សគ្រប់រូបតែងមានគូ គ្រាន់តែយូរឬឆាប់ប៉ុណ្ណោះ ព្រោះវាជាច្បាប់ធម្មជាតិដែលតាក់តែងមកបែបនេះ អ្នកខ្លះបានសមប្រកបដោយឆាប់ជូបគូនៅវ័យក្មេង ឯអ្នកខ្លះទៀតរង់ចាំមើលមនុស្សដែលខ្លួនស្រលាញ់ អាចទុកចិត្តបាន មានចរិតចាស់ទុំ អាចឲ្យខ្លួនផ្ញើអនាគតបានទើបសម្រេចចិត្តយកជាក្រោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង បើគិតពីរឿងគូព្រេង អ្នកខ្លះក៏ជឿតាមនិស្ស័យ ឯអ្នកខ្លះក៏ពុំជឿដែរ អាស្រ័យលើការយល់ឃើញរបស់មនុស្សម្នាក់ៗ តែបើយើងងាកមកមើលពាក្យចាស់បុរាណមួយឃ្លា ដែលតែងពោលថា «ស្អប់ជំពប់លើ» យើងក៏មិនអាចប្រកែកបានដូចគ្នា ថាវាជារឿងពិតទាំងអស់នោះទេ តែរឿងនេះបានជួបលើគូស្នេហ៍មួយគូ ដែលកាលពីនៅរៀន ថ្នាក់ទី១០ នៅឆ្នាំ២០១០ ជាមនុស្សដែលស្អប់គ្នា

ហើយខាងស្រីពុំចូលចិត្តខាងប្រុសទាល់តែសោះ ព្រោះជាមនុស្សតែងមករៀនផ្លោះតែបង្អូចចូលរៀន ហើយមកដល់ឆ្នាំ២០១៩ នេះស្រាប់តែមានរឿងមិននឹកស្មានដល់អ្នកទាំង២។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ តាមរយៈគណនីហ្វេសប៊ុកនារីខាងលើមានឈ្មោះ Pheak Mayumi បានសរសេររៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួនរហូតដល់អ្នកទាំង២សម្រេចចិត្តដើរផ្លូវរួមគ្នាទៀតផងថា៖ «ជឿលើនិស្ស័យអត់ឥលូវ នឹកឃើញចេះតែហួសចិត្តដែរ មនុស្សមិនដែលនិយាយជាមួយគ្នាផង កាលនៅរៀនគិតទៅព្រហ្មលិខិតលេងសើចដែរហ្នឹង រៀនជាមួយគ្នាកាលថ្នាក់ទី១០ ឆ្នាំ២០១០ ហើយមិននឹកស្មានមកស្គាល់គ្នាអីឆ្នាំ២០១៩នេះ

ហើយមិនដឹង Add friend មកឯងពីកាលណា ហើយនិយាយពីការនៅរៀនវិញអត់ចូលចិត្តម្នាក់ហ្នឹងសោះ ពេលមករៀនអត់ចូលតាមទ្វារទេ ចូលចិត្តចូលតាមបង្អួច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានណាឥលូវស្អប់ជំពប់លើហើយ គេថាគេហ្នឹង Team ច្បាស់លាស់ទៀត កន្លះឆ្នាំលឿនដែរអរគុណដែលច្បាស់លាស់ ហើយតាំងពីស្គាល់គាត់ គឺថាពូកែនិយាយឲ្យឯងសើច សប្បាយរហូត ហើយតែងតែយល់ពីខ្ញុំគ្រប់ពេល អត់ខ្វល់អ្នកណានិយាយអីទេ សំខាន់គាត់ល្អសំរាប់ខ្ញុំ ជាចុងក្រោយអរគុណអ្នកមានគុណទាំងសងខាងផងដែរសម្រាប់ថ្ងៃនេះ waiting our big day»៕ប្រភព៖ខ្មែរឃ្លូបល

Related posts

Leave a Comment