ខាងប្រុសតាមសុំស្នេហ៍ខាងស្រីរាប់ខែឆ្នាំ មិនព្រមស្រាប់តែគាត់ធ្វើរឿងមួយនេះ​បាក់ចិត្តស្រលាញ់ស្រឹប

ភ្នំពេញ ៖ ប្រិយមិត្តជឿលើនិស្ស័យឬទេ? មានមនុស្សជាច្រើនបានជឿលើនិស្ស័យ ព្រោះរឿងរ៉ាវស្នេហារបស់អ្នកទាំងនោះ ហាក់ដូចមានការរៀបចំរួចជាស្រេចទៅហើយ មិនថាបុព្វហេតុដែលនាំឲ្យជួបគ្នា ស្គាល់គ្នា ហើយឈានដល់ការស្រលាញ់គ្នា ព្រមរៀបការជាមួយគ្នានោះទេ គឺស្របគ្នាទាំងអស់តែម្តង។តែអ្នកជឿឬមិនជឿ វាអាស្រ័យទៅខ្លួនជាអ្នកកំណត់ប៉ុណ្ណោះ។ តួយ៉ាងដូចជានារីម្នាក់ខាងក្រោមនេះអ៊ីចឹង គាត់បានជឿលើនិស្ស័យ ក្រោយពីនាងបានជួបមនុស្សដែលស្រលាញ់នាងខ្លាំង ផ្តល់តម្លៃដល់នាង ព្រមរៀបការជាមួយគ្នា ដូចជាមាននរណាម្នាក់មមករៀបចំ ទាំងដែលកាលពីមុន បុរសម្នាក់នោះតាមស្រលាញ់នាងដែរតែនាងមិនខ្វល់ មិនដែលតបសារបុរសមុខក្រាស់ម្នាក់នេះឡើយ។ នាងបានសរសេររៀបរាប់ថា ៖

«ខ្ញុំជឿលើនិស្ស័យពិតមែន! ទោះមនុស្សប្រុសម្នាក់នេះ គាត់ព្យាយាមឆាតមកខ្ញុំច្រើនណាស់ តែខ្ញុំមិនដែលតប គឺរាប់មិនអស់ តែខ្ញុំមិនដែលខ្វល់ មិនមើលមិនតបអ្វីទាំងអស់ តែដល់ថ្ងៃមួយ ខ្ញុំផុសសេងតូប គាត់ក៏ឆាតមកសួរនាំខ្ញុំ ខ្ញុំក៏ឆ្លើយតបនឹងគាត់ គាត់សួរខ្ញុំនៅណា? ខ្ញុំថាខ្ញុំនៅខេត្ត តូបខ្ញុំនៅភ្នំពេញ គាត់ក៏ថាខ្ញុំនៅភ្នំពេញដែរ។និយាយចុះទ្បើងៗ គាត់ថាសំឡេងខ្ញុំដូចឈឺ ខ្ញុំក៏ឆ្លើយថា ខ្ញុំឈឺ គាត់ក៏ប្រាប់ខ្ញុំឲ្យលេបថ្នាំ ប្រាប់ទាំងឈ្មោះថ្នាំទៀត ស្ដាប់ហើយគិតថាប្រុសអីស្គាល់ថ្នាំម៉្លេះ តាមពិតគេគ្រូពេទ្យសោះ។ តាមញ៉ែចង់ឃើញ ខ្ញុំមិនមកជួប sad ពិបាកចិត្ត

បើកទ្បានទៅខេត្តផ្ទះអាហ៊ាផឹក។តែខ្ញុំឃើញការតស៊ូ និងព្យាយាម តាមស្រលាញ់ធ្វើឲ្យខ្ញុំមានចិត្តអាណិត ព្រមទាក់ទងលេងៗ បានមួយឆ្នាំ ខ្ញុំក៏ព្រមបើកបេះដូង ក៏មានថ្ងៃពិសេស។ ទាំង២នាក់ចង់រៀបការណាស់ លោកគ្រូពេទ្យហ្នឹងមិនដូចខ្ញុំ ព្រោះវ័យរកលុយ មិនចង់ទាន់គិត តែចង់បំពេញបំណងគ្រួសារ។ ចុងក្រោយអរគុណគ្រប់យ៉ាង សម្រាប់ក្តីស្រលាញ់ដ៏ធំធេងមួយនេះ Bong Vong »៕ប្រភព៖ខ្មែរឃ្លូបល

Related posts

Leave a Comment