បច្ចុប្បន្ននេះមន្ត្រីបច្ចេកទេសនៃក្រសូងរៀបចំដែនដី សំណង់ និងនគរូបនីយកម្ម ចាប់ផ្ដើមចុះទៅដល់តំបន់ឆ្ងាយៗនៃប្រទេសកម្ពុជា ដើម្បីវាស់វែងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ។
តាមទំព័រហ្វេសប៊ុកផេករបស់ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបង្ហាញអំពីសកម្មភាពមន្រ្តីជំនាញចុះវាស់វែងដីធ្លីដើម្បីរៀបចំការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងការងាររៀបចំផែនការប្រើប្រាស់ដីធ្លីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។
សកម្មភាពទាំងនោះ បានបង្ហាញពីការតស៊ូពុះពារ ឆ្លងកាត់គ្រប់ឧបសគ្គ ការធ្វើដំណើរតាមព្រៃភ្នំ មានកាត់ជ្រោះជ្រង ជ្រលងដងអូរ ភក់ផុង និងការលំបាកគ្រប់បែបយ៉ាង ។ នេះបង្ហាញពីមនសិការ លះបង់ ការទទួលខុសត្រូវចំពោះការងារ ដើម្បីបម្រើប្រជារាស្ត្រ ផ្ដល់នូវភាពកក់ក្ដៅ ការយកចិត្តទុកដាក់ចំពោះរាស្ត្រ ៕