អ្នកគំាទ្រ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ប្អូនប្រុសម្នាក់ឈ្មោះ ចាន់ សុបញ្ញា នោះ ដែលជា ម្ចាស់ជ័យលាភី សម្រាប់កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅ ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី សំណាក់ទស្សនិកជន ហើយក៏បានធ្វើឲ្យបញ្ញារំភើបចិត្តឡើងស្រក់ទឹកភ្នែក ព្រោះសម្រេចក្តីប្រាថ្នារបស់ខ្លួន។
ក្រោយមក ម្ចាស់ពានរង្វាន់រូបនេះ ពិតជាមិនធ្វើរឲ្យ អ្នកគាំទ្រ របស់ខ្លួនខកចិត្តឡើយ ដោយបទដំបូងរបស់ បញ្ញា ទទួលបានការគំាទ្រខ្លាំងសឹងតែមិនគួរឲ្យជឿ។
នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ខាងផលិតកម្ម រស្មីហង្សមាស ទើបបានបញ្ចេញបទចម្រៀង មួយបទទៀតហើយ របស់ បញ្ញា ក្រោមចំណងជើងថា “ស្រលាញ់បងស្រីរោងចក្រ” ដែលជាការ និពន្ធទំនុកច្រៀងដោយ ជុំ សំអង, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ មាស សុគន្ធ។
មួយបទនេះ ពិតជាទាក់ចិត្តអ្នកខ្លាំងណាស់ ដល់ថ្នាក់ពួកគាត់បង្ហាញអារម្មណ៍ថា ៖ ឡូយណាស់បញ្ញា, ក្បាច់រាំអេម, ច្រៀងពីរោះភ្លេងឡូយកប់ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ និងទស្សនាទំាងអស់គ្នា ៖