ញ៉ាក់សាច់! ស្ងាត់ៗ លោកខេមរៈ សិរីមន្ត ក្លាយជា ទូតសុឆន្ទៈជាផ្លូវការ របស់ក្រុមហ៊ុនមួយនេះបាត់…

អ្នកគាំទ្រជាច្រើន ពិតជាបានស្គាល់ច្បាស់ ជាក់ជាមិនខាន តារាចម្រៀង ដ៏ល្បីមួយរូប ប្រចាំផលិតកម្ម រស្មីហង្សមាសនោះ គឺលោក ខេមរៈ សិរីមន្ត ។ ក្រៅពីវិស័យចម្រៀង តារារូបនេះក៏មានមុខជំនួញផ្ទាល់ខ្លួន មួយចំនួនទៀតផងដែរ ដែលកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនទូទៅ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩ លោកបានប្រកាសដំណឹងផ្លូវការមួយទៀតហើយ ដោយរូបលោកបានក្លាយជា ទូតសុឆន្ទៈក្រុមហ៊ុនមួយ។ លោកក៏បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា៖

“មកទទួលរថយន្តMazda ថ្មីស្រឡាងដើម្បីទៅចូលរួមកម្មវិធីល្ងាចនេះណាបាទ ជួបគ្នាជាមួយនឹងខ្ញុំបាទ ខេមរៈ សិរីមន្ត នៅ Mazda Showroom សាខាមុនីវង្ស ក្នុងកម្មវិធីចុះហត្ថលេខា ទូតសុឆន្ទៈជាផ្លូវការរបស់ក្រុមហ៊ុន Mazda ប្រចាំប្រទេសកម្ពុជា។ ចូលរួមដោយសេរី ថ្ងៃទី ១៧ ខែ តុលា ខាងមុននេះចាប់ពីម៉ោង ៣ រសៀលតទៅ។

មិនត្រឹមតែប៉ុណ្ណោះបងប្អូនដែលចូលរួមកម្មវិធីថ្ងៃនោះនឹងមានឱកាសពិសេស ជិះរថយន្ត Mazda ទៅញ៉ាំស៊ុបនៅ លីតថលស៊ីត ហតផត ជាមួយខ្ញុំបាទផ្ទាល់។ កុំភ្លេចMention មិត្តភក្តិអោយបានទាំងអស់គ្នាណា។”។

ក្នុងនោះគេក៏បានឃើញភរិយាលោក ខេមរៈ សិរីមន្ត បានបង្ហោះសារអបអរសាទរ ដ៏ផ្អែមល្ហែមមួយថា “អបអរសាទរលោក ទូតសុឆន្ទៈរបស់ក្រុមហ៊ុន Mazda (I love you លោកប្តី)”៕

Related posts

Leave a Comment