ញាក់សាច់ ! ស្ងាត់ៗ អ្នកនាង សៀវម៉ី បើកបង្ហាញ គម្រោងសាងសង់ ភូមិគ្រឹះ របស់ខ្លួន មើលទៅពិតជាស្អាត និងឡូយខ្លាំងណាស់ ពិសេសមានកន្លែងគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជា… (​មានវីដេអូ)

អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាហ្វេសប៊ុកដ៏ស្រស់ស្អាតម្នាក់ គឺ អ្នកនាង សៀវម៉ី នោះ ហើយក៏ជាអ្នកលក់ទំនិញតាម Online ដ៏ល្បីល្បាញម្នាក់ផងដែរ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។

ក្រៅពីមុខជំនួញដ៏ជោគជ័យ អ្នកនាង សៀវម៉ី ត្រូវបានគេមើលឃើញថា ក៏ជាមនុស្សមានចិត្តសប្បុរសធម៌ផងដែរ ដោយតែងតែបង្ហាញសកម្មភាពចែកអំណោយជាញឹកញាប់ ដល់អ្នកដែលទីទាល់ក្រ និងអ្នកដែលត្រូវការជំនួយជាចាំបាច់ ជាហូរហែ មិនដែលដាច់ឡើយ។

ហើយប៉ុន្មានថ្ងៃមុននេះ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកនាង បានបង្ហាញផ្ទះឈើ សម្រាប់លំហែកាយរបស់ខ្លួន នៅខេត្តកំពង់ចាម មើលទៅពិតជាធំ និងស្អាតទាក់ភ្នែកខ្លាំងណាស់ ដល់ថ្នាក់ធ្វើឲ្យមហានជាច្រើន លាន់មាត់សរសើរថាស្អាតគ្រប់ៗគ្នា។

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ អ្នកនាង បានបង្ហាញគម្រោងសង់ ភូមិគ្រឹះរបស់ខ្លួន ដែលត្រៀមបុកគ្រឹះសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះហើយ មើលទៅពិតជាធំខ្លាំងណាស់ ដែលមានកន្លែងចតឡាន អាងហែលទឹក សួនច្បារ កន្លែងអង្គុយលេងកម្សាន្ត កន្លែងអង្គុយញុំាអី ព្រមទំាងមានកន្លែងដ៏គួរឲ្យទាក់ទាញជាច្រើនទៀត។

អ្នកនាង សៀវម៉ី បានភ្ជាប់សារបញ្ជាក់យ៉ាងច្បាស់ថា ៖ “ជួបគ្នានៅពេលឆាប់ៗនេះ ណាសំណព្វចិត្ត នេះបានគេហៅថាភូមិគ្រឹះ ណាបងប្អូនជាទីស្រាលាញ់ ស្អាតអត់បងប្អូនទាំងអស់គ្នា សុំម្នាក់មួយមាត់មក ណាបងប្អូនជាទីស្រលាញ់។

បុកគ្រឹះខែ9ខាងមុខនេះហើយ ណាត្រូវកាចំលងម៉ូតអី ចំលងទៅណា បើស្រលាញ់ចែសៀវមិនកំណាញ់ទេណា ok សូមបញ្ចក់ថាមិនមែនទិញស្រាប់ទេ ហើយសាច់ផ្ទះទំហំ16m*24m ហើយថាភូមិគ្រឹះដែរនោះទេ មិនកុហក់បងប្អូន ថាលួចធ្វើយូរឆ្នាំហើយដែរ តែនាងខ្ញុំមិនអួតនោះទេ (សូមបញ្ចាក់ថាគឺបុកគ្រឹះថ្ងៃ9 ខែ9 ខាងមុននេះណាបងប្អូន)”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដែលបង្ហាញពីគម្រោងសាងសង់ ភូមិគ្រឹះ របស់ អ្នកនាង សៀវម៉ី ខាងក្រោមនេះទំាងអស់គ្នា ៖

Related posts

Leave a Comment