ទិដ្ឋភាពខ្លះៗ ក្នុងផ្ទះកែវ វាសនា ដែលមានតម្លៃជាង៨០ម៉ឺនដុល្លារ!!

ភ្នំពេញ៖ ប្រិយមិត្តពិតជាស្គាល់ហើយតារាចម្រៀងប្រុសកូនពីរលោកកែវ វាសនាហើយមួយរយៈនេះលោកមិនសូវប្រឡូកក្នុងវិស័យសិល្បៈខ្លាំងដូចកាលមុនក៏ពិតមែន តែលោកនិងភរិយាមានភាពជោគជ័យខ្លាំងទៅលើមុខជំនាញOnlineព្រមទាំងរកប្រាក់ចំណូលបានយ៉ាងច្រើនថែមទៀតផង។លើសពីនេះទៅទៀតនោះ រាល់សកម្មភាពរបស់លោកកែវវាសនានិងភរិយាដែលបានតែងបង្ហាញនៅលើបណ្ដាញសង្គមនោះសុទ្ធតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួនមិនជាការងារឬដំណើរកម្សាន្តនោះទេ។

ជាមួយគ្នានេះផងដែរកាលពីថ្មីៗនេះលោកកែវវាសនាក៏បានបង្ហាញពីផ្ទះវីឡាយ៉ាងស្កឹមស្កៃដែលខ្លួននិងភរិយាបានទិញដែលមាតម្លែជាង៨០ម៉ឺនដុល្លារ ធ្វើឲ្យប្រិយមិត្តមានាការភ្ញាក់ផ្អើលខ្លាំងតែម្ដងព្រោះមើលទៅពិតជាធំនិងស្អាត។ថ្ងៃនេះខ្មែរឡូតនឹងធ្វើការបើកបង្ហាញពីទិដ្ឋភាពខាងក្នុងផ្ទះខ្លះៗដែលបន្ទប់ទទួលភ្លៀវបន្ទប់គេងកន្លែងដាក់សម្លៀកបំពាក់មើលទៅមានការរៀបចំបានល្អមានសណ្តាប់ធ្នាប់ពិតជាមានផាសុខភាព្រមទាំងចង់រស់នៅខ្លាំងតែម្ដង៕

Related posts

Leave a Comment