រំភើបចិត្តជំនួស! ទីបំផុត មូលនិធិសប្បុរសធម៌នៃ គ.យ.ក បានជួបបងស្រីពិការជើង ដើរលក់ត្រកួននោះហើយ ពេលចុះដល់ផ្ទះបងស្រីម្នាក់ៗ ស្លុតចិត្តជាខ្លាំង…(មានវីដេអូ)

ខ្សែរជីវិតរបស់មនុស្សយើងម្នាក់ៗកើតមកលើផែនដីមួយនេះ មានស្រួល មានលំបាក មានអ្នកខ្លះកើតមករស់នៅក្នុងស្ថានភាព មធ្យម ហើយក៏មានអ្នកខ្លះទៀត រស់នៅក្នុងជីវភាពលំបាកតោកយ៉ាក ហើយក៏មានអ្នកខ្លះទៀត ក៏ពិការភាពថែមទៀតផង។ ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយ កាលពីពេលកន្លងមក ក៏មានបងប្អូនលេងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះសារ អមជាមួយនិងរូបភាព ពីខ្សែរជីវិតរបស់អ្នកមីងពិការជើងម្នាក់ ដែលលក់បន្លែតាមរទេះ ដោយមានក្មេងប្រុសអាយុ៨ឆ្នាំជាអ្នករុញពីក្រោយ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មូលនិធិសប្បុរសធម៌នៃ គយក បានបង្ហោះសារថា “”គួរឲ្យគោរព និង ថ្លៃថ្នូរណាស់បងស្រី” កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានប្រកាស់រក បងស្រី និង កូនប្រុសរបស់គាត់ ដែលរុញ ម្តាយពិការដើម្បីទៅលក់ត្រកួន និង ស្លឹកគ្រៃ យ៉ាងណាមិញ នៅថ្ងៃម្សិលមិញនេះ លោក Chhun Sokun ដែលជាក្រុមការងារជាមួយ ខ្ញុំប្រចាំខេត្តសៀមរាប បានទៅតាមរកបងស្រី ឃើញដល់លំនៅឋានរបស់គាត់តែម្តង ។

ព័ត៌មានដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះ គឺបងស្រី​មិនមែនត្រឹមតែរស់នៅជាមួយកូនប្រុសតែម្នាក់ ឯងនោះទេ តែគាត់កំពុងតែស្នាក់នៅជាមួយគ្រួសារពិការដទៃទៀត ចំនួន ៤គ្រួសារផងដែរ និយាយរួម ទាំង៥ គ្រួសារនេះ គឺសុទ្ធតែពិការ… ខ្ញុំក៏មិនទាន់បានដឹង អំពីដំណើរនៃការរស់នៅ ជាមួយគ្នារបស់ពួកគាត់យ៉ាងណាដែរ ។ តែអ្វីដែលធ្វើឲ្យខ្ញុំគោរព និង សរសើរទៅដល់ពួកគាត់នោះ គឺថាពួកគាត់ពិតជាមានការតស៊ូនៅក្នុងជីវិតខ្លាំងណាស់ ទោះបីជាខ្លួនពិការមែន តែពួកគាត់មិនបានធ្លាក់ខ្លួនធ្វើជាអ្នកសុំទាន នោះទេ តែផ្ទុយទៅវិញ ពួកគាត់បានពុះពារក្នុងការដាំដុះ ជាបន្លែបង្កា ដោយខ្លួនឯង ហើយ យកទៅលក់ដោយខ្លួនឯងថែមទៀត ។

ខ្ញុំស្ទើរតែមិនជឿនូវការរៀបរាប់របស់ក្រុមការងារខ្ញុំ នៅពេលដែលគាត់បានសួរថា តើបងត្រូវអ្វី ឬចង់បានអ្វីដែរ? ស្រាប់តែគាត់បានឆ្លើយមកថាគាត់ខ្វះខាតគ្រាប់បន្លែ និង គ្រាប់ដាំណាំដើម្បីធ្វើការដាំដុះ….។ ចម្លើយនេះហើយ ដែលធ្វើឲ្យខ្ញុំមើលឃើញ អំពីតម្លៃជីវិត និង ការរស់នៅដោយភាពស្មោះត្រង់ និង ថ្លៃថ្នូររបស់មនុស្សយើងម្នាក់ៗ….។ ហើយព្រោះតែការតស៊ូរបស់គាត់នេះហើយ ដែលធ្វើឲ្យខ្ញុំរឹតតែចង់ក្តីសង្ឃឹមស្នាមញញឹម និង ការជួយជ្រោមជ្រែងដល់គាត់ថែមទៀត ។ថ្ងៃអាទិត្យនេះ ជួបគ្នា បងស្រី…..។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ទៀតថា “ខ្ញុំបានជួបគាត់ហើយប្អូនបង…..បងស្រីដែលពិការ ហើយខំដឹកបន្លែ តាមរទេះពិការ ទៅលក់នៅផ្សារដើម ក្រឡាញ់ ក្រុងសៀមរាបនោះ…..។ ការពិត បងស្រី មិនមែនរស់នៅតែម្នាក់ ឯងនោះទេ គឺពួកគាត់រស់នៅជាសហគមន៍នៃគ្រួសារជនពិការដទៃទៀត…ដែលសរុប ទាំងអស់ មានចំនួន ៥គ្រួសារឯណោះ ។ គួរអោយគោរព និង ថ្លៃថ្នូរណាស់បងប្អូន​ ទោះបីជាជាពួកគាត់ពិការមែន តែពួកគាត់ ខិតខំណាស់ ដើម្បីរកកំរៃចិញ្ចឹមជីវិតរបស់ ពួកគាត់រៀងៗខ្លួន ។ ក្រោយពីឃើញពួក គាត់ ខិតខំប្រឹងប្រែង យ៉ាងដូច្នេះហើយ វារឹតតែធ្វើឲ្យខ្ញុំចង់ជួយជ្រោមជ្រែងពួកគាត់តទៅទៀត….។ ដោយក្រោយពីផ្តល់មូលនិធិ នៅថ្ងៃនេះ ខ្ញុំកំពុងតែមើលទៅលើលទ្ធភាព ថាតើ មូលនិធិរបស់យើងអាចជួយពួកគាត់ ជាប្រចាំខែបានអត់? ហ៊ឹម…ក្រៅពីនោះយើងខ្ញុំក៏សង្ឃឹមថា នឹងមាន បងប្អូនយើងដទៃទៀត ចូលរួមចំណែកជួយ ពួកគាត់ដែរ ។ដោយក្តីគោរពពីខ្ញុំបាទ ផន ផល្លា ប្រធានមូលនិធិសប្បុរសធម៌នៃគយក”។

Related posts

Leave a Comment