ទីបំផុត រកឃើញហើយសិស្សប្រឡងបាក់ឌុបបានលំដាប់ពិន្ទុ 100.00០ ឆ្នាំ ២០១៩ ហើយដែលមកពីខេត្ត

ភ្នំពេញ ៖ លពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ បើយោងតាមរយៈហ្វេសប៊ុកផេក ឯកឧត្តម គួច ចំរើន បានប្រាប់ឲ្យដឹងថា៖ “ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ បានចូលរួមពិធីសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូ១ គ្រឿង រួមទាំងថវិកា១០០០ដុល្លារ ជូនក្មួយៗប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុរតិយភូមិ និទ្ទេសA ចំនួន១៣នាក់ ឆ្នាំសិក្សា២០១៨-២០១៩ ក្នុងខេត្តព្រះសីហនុ តាមការសន្យាកន្លងមក ក្រោមអធិបតីភាពឯកឧត្ដម សាយសំអាល់

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ។”។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក “រៀនគណិតវិទ្យា” បានបង្ហាញឈ្មោះ បេក្ខជនម្នាក់ ដែលទទួលបាន លំដាប់ពិន្ទុ 100.000 ក្នុងការប្រឡងជាប់ បាក់ឌុប ឆ្នាំ ២០១៩ នេះ។ ហ្វេសប៊ុកដដែលក៏បានភ្ជាប់សារខ្លីមួយថា

“នេះ idol លំដាប់ពិន្ទុ 100.000 បាក់ឌុប ឆ្នាំ2019 អ្នកខេត្តព្រះសីហនុ bacII2019 “។ក្រោយពីឃើញបែបនេះ បេក្ខជនរូបនេះ ក៏បានស៊ែរផុសមួយនេះ ហើយក៏បានបង្ហាញរំភើបស្ទើរមិនគួរឲ្យជឿមួយថា “ទីបំផុតបានសម្រេចក្តីប្រាថ្នាហើយ ស្ទើរមិនជឿថាខ្លួនឯងធ្វើបានទេ ខ្ញុំធ្វើបានហើយលោកគ្រូអ្នកគ្រូ”៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment