ពិតជាកូនល្អមែន! មហាជនកោតសរសើរជាខ្លាំង ក្រោយឃើញ ចាន់ សុបញ្ញា លើកត្រៃចីវរ ជូនឪពុកម្តាយ សម្រាប់ធ្វើកឋិនទាន…

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន បេក្ខជន ចាន់ សុបញ្ញា មកពីខេត្ត កំពង់ចាម ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ហើយនៅវគ្គ Live Show សប្ដាហ៍ទី 7 ក្នុង កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia កន្លងទៅប៉ុន្មានថ្ងៃនេះ បញ្ញា នៅតែធ្វើបានល្អដដែល រហូតទទួលបានសារគាំទ្រយ៉ាងច្រើនពីទស្សនិកជន ព្រមទាំងបានទៅកាន់វគ្គបន្តផងដែរ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩ អ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ និងកោតសរសើរ ជាខ្លាំងដល់ ចាន់ សុបញ្ញា ក្រោយពីរូបគាត់បានបង្ហោះរូបភាពមួយសន្លឹក និងភ្ជាប់សារខ្លីមួយថា “កូនសូមលេីកត្រៃចីវរជូនដល់ ពុក ម៉ែ សម្រាប់ធ្វេីកឋិន នារដូវនេះ ជារដូវកឋិនទាន សូមពុកម៉ែ ជួបតែសេចក្ដីសុខ ហេីយនៅជាម្លប់ដ៏ត្រជាក់ដល់កូនៗទាំងអស់គ្នា”។

ក្រោយពីឃើញបែបនេះ មានការអ្នកចូលcomment ថា “កតញ្ញូតាធម៌ នាំឱ្យយើងខ្ពង់ខ្ពស់”, “ប្រពៃណាស់ប្អូន..កូនល្អដឹងគុណឪពុកម្តាយ” អ្នកខ្លះទៀតបន្ថែមថា “ពិតជាកូនល្អមែន idol” ហើយក៏នៅមានពាក្យសរសើរជាច្រើនទៀតចំពោះទង្វើរដ៏ប្រពៃមួយនេះ ដែល បញ្ញា ធ្វើជូនអ្នកមានគុណរបស់ខ្លួន៕

Related posts

Leave a Comment