ចិត្តល្អប្រពៃណាស់! អតីតតារាចម្រៀងម៉ូលីកា បានជួយឧបត្ថម្ភតារាសម្តែងជើងចាស់ក្នុងទឹកប្រាក់ចំនួន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបច្បាស់ហើយនៅកេរ្ត៏ឈ្មោះដ៏ល្បីរបស់អតីតតារាចម្រៀងរ៉ក ម៉ូលីកា ដែលពេលថ្មីៗនេះ គាត់មានទឹកចិត្តល្អ ហើយគេស្គាល់ថាជាម្ចាស់ហាងលក់ផលិតផលរក្សាសម្រស់ដ៏មានប្រជាប្រិយភាពនោះបានចេញមុខជួយឧបត្ថម្ភដល់អ្នកសិល្បៈរៀមច្បងដែលជួបការខ្វះខាតគឺអ្នកស្រី ផល្លា នូវចំនួនទឹកប្រាក់ជាច្រើនរួមជាមួយនឹងសម្ភារមួយចំនួនទៀត ។ យ៉ាងណាមិញ គេចាំបានថាប៉ុន្មានថ្ងៃមុននោះ ម៉ូលីកា ត្រូវបានក្មេងប្រុសម្នាក់បានបើកម៉ូតូកង់បីបុករថយន្តទំនើបម៉ាក Range Rover ដែលនាងទើបនឹងទិញ

ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដែលត្រូវចំណាយទឹកប្រាក់ដល់ទៅ ១០០០០ ម៉ឺនដុល្លារក្នុងការជួសជុល ។ អ្វីដែលគួរឱ្យកត់សម្គាល់ នាងមិនបានទាមទារប្រាក់សំណងឡើយដោយសុំឱ្យតែក្មេងប្រុសរូបនេះសុំទោសជាសាធារណៈតែប៉ុណ្ណោះ ។ កាយវិការរបស់ ម៉ូលីកា បានធ្វើឱ្យមហាជនមិនតិចទេ កោតសរសើរពីទឹកចិត្តរបស់នាង ។ជាក់ស្តែង អ្វីដែលចាប់អារម្មណ៍ នៅថ្ងៃនេះ ម៉ូលីកា ក៏បានជួយឧបត្ថម្ភដល់តារាជើងចាស់គឺអ្នកស្រី ផល្លា ដែលមានជំងឺ ហើយថែមទាំងមានជីវភាពក្រីក្រថែមទៀត

នូវចំនួនទឹកប្រាក់ដល់ទៅ ៥០០ ដុល្លារ រួមជាមួយនឹងអង្ករ ទឹកផ្លែឈើ និង មី ជាដើម ។ ទឹកចិត្តសប្បុរសរបស់អតីតតារាចម្រៀងរូបនេះបានធ្វើឱ្យមហាជនជាច្រើនមានការកោតសរសើដល់រូបនាង ។ ម៉ូលីកា បានប្រាប់ថា មូលហេតុដែលនាងជួយនេះគឺដោយសារនាងធ្លាប់មានអតីតកាលក្រីក្រ និង ជូរចត់ដែរទំរាំមានថ្ងៃនេះ ហើយនាងជួយនេះក៏មិនមានចេតនាចង់បានភាពល្បីល្បាញនោះទេ ៕

Related posts

Leave a Comment