ស្ត្រី​​​ ដែល​ប្រសូត​បុត្រ​ដោយ​​​ការ​វះកាត់ ​Cesarean Section ​​អាកា​រៈ​កុមារ​កើតមាន​បញ្ហា​អូ​ទី​សឹម​​​ដល់​រហូត​ដល់​៣៣​ភាគរយ

លទ្ធផល​រួម​នៃ​ការសិក្សា​ស្រាវជ្រាវ​ដល់​ទៅ​៦១​លើក​នៅក្នុង​១៩​ប្រទេស​លើកឡើងថា ពេលដែល​ស្ត្រី​ណា​ម្នាក់​ប្រសូត​បុត្រ​ដោយ​ធ្វើការ​វះកាត់ Cesarean Section នោះ​អាកា​រៈ​កុមារ​កើតមាន​បញ្ហា​អូ​ទី​សឹម​មាន​ដល់​ទៅ​៣៣​ភាគរយ ហើយ​ការកើនឡើង​នៃ​អាកា​រៈ ADHD (Attention-deficit/hyperactivity disorder) កើនឡើង​ដល់​ទៅ​១៧​ភាគរយ។

ការវិភាគ​ស្ថិតិ​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ JAMA Network Open មិនបាន​លើកឡើង​ឲ្យ​ឃើញ​នោះទេ​ថា ការវះកាត់​នៅពេល​ប្រសូត C.Section បណ្តាល​ឲ្យ​កើតមានឡើង​ដោយផ្ទាល់​នូវ​បញ្ហា​ដូច​លើកឡើង​នេះ​។ នៅមាន​កត្តា​ដទៃ​ផ្សេងទៀត ដែល​នាំ​ឲ្យ​វេជ្ជបណ្ឌិត​ចេញ​បទបញ្ជា​ឲ្យ​ធ្វើការ​ប្រសូត​ដោយ​វះកាត់។

ក្នុងចំណោម​ទារក​របស់​អ្នក​ម្តាយ​ដែល​ប្រសូត​មក​តាម​ធម្មជាតិ​ជា​ឧទាហរណ៍​ករណី​កើតមាន​អាកា​រៈ​អូ​ទី​សឹម​នេះ មានតែ​ត្រឹម​០.៨​ភាគរយ​ទេ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​របាយការណ៍៕

Related posts

Leave a Comment