អីយ៉ា! តារាចម្រៀង ឪក សុគន្ធកញ្ញា នៅតែឡើងឆាកច្រៀងទៀតខណះពេលដែលពោះជិតគ្រប់ខែទៅហើយ

ភ្នំពេញ ៖ មហាជាច្រើនបានជ្រាបច្បាស់មកហើយនៅកេរ្ត៏ឈ្មោះដ៏ល្បីរបស់ កំពូលតារាចំរៀងអ្នកនាង ឪក សុគន្ធ កញ្ញាខណះកំពុងពពោះពិតមែន ប៉ុន្តែបើនិយាយពីសម្រស់ វិញនៅតែស្អាតជាពិសេសសំលៀកបំពាក់ក្នុងកម្មវិធីនីមួយៗ ធ្វើអោយហ្វេនៗលួចសរសើរតែម្តង គឺសមសួនគ្រប់ម៉ូតគ្រប់ម៉ាកយ៉ាង ណាមិញតារាចម្រៀង ឱក សុគន្ធកញ្ញា បានផ្អាកការចេញច្រៀងនៅតាមឆាកប្រគំតន្រ្តីនានាក្រោយពីផ្ទៃពោះរបស់នាងកាន់តែធំ ដោយសារខ្លាចមានបញ្ហាប៉ះពាល់ដល់សុខភាពក៏ដូចជាទារកក្នុងផ្ទៃ ។ យ៉ាងណាមិញ ថ្មីៗនេះតារាចម្រៀងរូបនេះបានបង្ហាញមុខនៅក្នុងកម្មវិធីមួយ

រួមជាមួយនឹងការបង្ហើរបទចម្រៀងមួយបទថែមទៀតផង ។ពេលនេះដែរផ្ទៃពោះរបស់ ឱក សុគន្ធកញ្ញា កាន់តែខ្ទាតធំដែលអាចនឹងសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ ដោយឡែក ពោះកាន់តែធំតារាចម្រៀងរូបនេះនៅតែបន្តការងារសិល្បៈដដែល ដោយនាងត្រូវធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីប្រលងចម្រៀង X Factor Cambodia និង ជាគ្រូបង្វឹកដល់កូនក្រុមទាំងបីរបស់នាងផងដែរ ។ ជាក់ស្តែង អ្វីដែលកត់សម្គាល់កាលពីថ្ងៃទី ១២ កន្លងទៅ ឱក សុគន្ធកញ្ញា

បានលេចមុខនៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនមួយដែលស្ថិតនៅសង្កាតចាក់អង្រែលើ ។ ក្រៅពីការចូលរួមតារាចម្រៀងរូបនេះក៏បានឡើងច្រៀងបទចម្រៀងមួយបទដែលមានចំនងជើងថា «Sorry មួយលាន ដង» ថែមទៀតផង ។ តួយ៉ាង ទោះបីជាការស្រែកច្រៀងថមថយក៏ពិតមែន តែ ឱក សុគន្ធកញ្ញា នៅតែទទួលបានការគាំទ្រពីសំណាក់អ្នកចូលរួម និង ហ្វេនជាច្រើនបានគំាទ្រនិងស្ញចើចសរសើគ្រប់គ្នា។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment